ជាតិ
នយោបាយជាតិ
លោក គឹម សុខ អំពាវនាវឲ្យទូតទាំងអស់ ជួយតាមដានករណីលោក
×
ពេលដែលអង្គុយនៅសួនច្បារក្បែស្ថានទូតអាមេរិក មុនបន្តដំណើរទៅឆ្លើយបំភ្លឺនៅតុលាការ លោក គឹម សុខ បានអំពាវនាវឲ្យបណ្តាអង្គទូតទាំងអស់នៅក្នុងប្រទេសកម្ពុជា ជួយតាមដានរឿងលោក ដែលរងបណ្តឹងពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
អ្នកវិភាគនយោបាយរូបនេះ បានបញ្ជាក់យ៉ាងនេះថា៖«ខ្ញុំមិនមានបំណងចូលស្ថានទូតណាទេ។ តែខ្ញុំសូមអំពាវនាវ ឲ្យបណ្តាអង្គទូត និងស្ថានទូតទាំងអស់ មេត្តាជួយអង្កេត តាមដានស្ថានការណ៍ជុំវិញករណីខ្ញុំផង»។
នៅម៉ោង ១០ កន្លះ ព្រឹកនេះ លោក គឹម សុខ បានធ្វើដំណើរដល់ទីស្តីការគណៈរដ្ឋមន្រ្តីហើយ ក្នុងគោលដៅឆ្ពោះះទៅបំភ្លឺនៅតុលាការដំបូង។
© រក្សាសិទ្ធិដោយ thmeythmey.com