បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
កម្ពុជា​កំពុង​ស្វែងរក​អ្នក​ចូលចិត្ត​កីឡា​ជិះសេះ​
17, Feb 2017 , 11:29 am        
រូបភាព
​សេះ ឬ​ពាជី មាន​ប្រវត្តិ​យូរអង្វែង​ជាមួយ​កម្ពុជា​។ នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ព្រះមហាក្សត្រ​បាន​ប្រើ​សេះ​ដើម្បី​ជា​យានជំនិះ​ចេញទៅ​ធ្វើសង្គ្រាម​។ លោក កៅ វណ្ណ​រិ​ន ដែលជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កម្ពុជា​ជិះសេះ បាន​ប្រាប់​នាយ យ៉ាន ឲ្យ​ដឹងថា មាន​ពលរដ្ឋ​ខ្មែរ​តិច​ណាស់​ដែល​ចាប់អារម្មណ៍​អំពី​កីឡា​ជិះសេះ​។ សព្វថ្ងៃនេះ មាន​កីឡាករ​ជិះសេះ​កម្ពុជា​ជា​​លក្ខណៈ​អន្តរជាតិ​តែ​៩​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុង​គម្រោង​អភិវឌ្ឍ​កីឡា​មួយ​នេះ និង​ដើម្បី​ឆ្ពោះទៅ​ទទួល​មេដាយ​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​កម្ពុជា​ជិះសេះ កំពុង​បណ្តុះបណ្តាល​កីឡាករ​ថ្នាល​៤០​នាក់ ដោយមាន​ការគាំទ្រ​បច្ចេកទេស​ពី​អ្នកមាន​ពិសោធន៍​ជា​ជនជាតិ​បារាំង​ផង​។



​សូម​ស្តាប់​បទ​សម្ភាស​ខាងក្រោម​នេះ រវាង​នាយ យ៉ាន និង​លោក កៅ វណ្ណ​រិ​ន​៖







Tag:
 កីឡា​
  នាយ​យ៉ាន​
  សេះ​
  កៅ វណ្ណ​រិ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com