ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​ការយក​សំឡី​ត្បាល់​សម្អាត​ត្រចៀក ត្រូវបាន​គ្រូពេទ្យ​ហាមឃាត់​?
17, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​ធ្លាប់ យក​សំឡី​ទៅ​ត្បាល់​ត្រចៀក​ហើយ ហើយ​អ្នក​ក៏​ប្រហែលជា​ធ្លាប់​លឺ​ដែរ​ហើយ​ថា ការយក​សំឡី​ត្បាល់​ត្រចៀក គឺជា​រឿង​មិនល្អ​នោះទេ​។​



​ដូច្នេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា​តើ ហេតុអ្វី​បានជា​អ្នកជំនាញ ហាមប្រាម ឬ​ណែនាំ​ឲ្យ​អ្នក​ប្រុងប្រយ័ត្ន នៅពេល​យក​សំឡី​មក​ត្បាល់​ត្រចៀក​បែបនេះ​។​

១. អាចម៍ត្រចៀក មាន​សារធាតុ​ប្រឆាំង​បាក់តេរី ដែល​អាច​ការពារ​ត្រចៀក​អ្នក​ពី​មេរោគ​មួយចំនួន​បាន ដូច្នេះ បើ​អ្នក​ចេះតែ​ត្បាល់​វា​យកចេញ​អស់ អ្នកនឹង​ឆាប់​មាន​ជំងឺ​ត្រចៀក​។​

២. អាចម៍ត្រចៀក អាច​ការពារ​ត្រចៀក​ពី​សត្វល្អិត​តូចៗ​នានា ដែល​ចូលទៅក្នុង​ត្រចៀក​របស់​អ្នក​។​

៣. អាចមន៍​ត្រចៀក ជួយផ្តល់​សំណើម និង​ជាតិ​ប្រេង​ដល់​ក្រដាសត្រចៀក​របស់​អ្នក ដូច្នេះ អ្នក​មិនគួរ​ត្បាល់​ត្រចៀក​ញឹកញាប់​នោះទេ​។​

៤. សំឡី​ត្បាល់​ត្រចៀក អាចធ្វើ​ឲ្យ​ខូចខាត ដាច់​រលាត់ ឬ​របួស​ទៅលើ​ក្រដាសត្រចៀក ហើយ​ថែមទាំង​អាច​នាំ​មេរោគ ចូលក្នុង​ត្រចៀក​ទៀតផង​។​

៥. អ្នក​ប្រហែលជា​មិនដឹង​ទេ អាចម៍ត្រចៀក មាន​វិធី​សម្អាត និង​ចេញមកក្រៅ​ដោយ​ខ្លួនឯង តាមរយៈ​ចលនា​សាច់ដុំ ពិសេស ពេល​អ្នក​សើច ស្ងាប ឬ​ក្អក​ជាដើម​។​

៦. បើ​អ្នក​សម្អាត​ត្រចៀក​ជាប្រចាំ វា​នឹងធ្វើ​ឲ្យ​ត្រចៀក​ឆាប់​មាន​បញ្ហា ជាង​ការមិន​សម្អាត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com