ជាតិ
ព័ត៍មានសុខភាព
ការដឹង​ពី​រោគសញ្ញា​សំខាន់ៗ​ជាមុន​អាចជួយ​ទប់ស្កាត់​ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​បាន
17, Feb 2017 , 7:39 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ អ្នកជំនាញ​វេជ្ជសាស្ត្រ​គឺ លោក តាំង តេ​ក​ហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​Stroke កើតឡើង​ដោយសារ​តែមាន​ឈាមកក​នៅក្នុង​សរសៃឈាម មូលហេតុ​ម្យ៉ាងទៀត​គឺ​បែកធ្លាយ​សរសៃឈាម​ក្រហម​ក្នុង​ខួរក្បាល​។​



សូមស្តាប់សំឡេង




​ការ​កក​នៅក្នុង​សរសៃឈាម​នេះ បណ្តាល​ឲ្យ​ខ្វះ​ចរន្តឈាម​រត់​ទៅដល់​ខួរក្បាល ហើយ​ធ្វើ​សាច់​របស់​ខួរក្បាល​មិនអាច​ដំណើរការ​ធម្មតា​បាន​។​

​លោក​បាន​បន្តថា រោគសញ្ញា​សំខាន់ៗ​ដែល​យើង​ត្រូវ​ដឹង មានដូចជា វៀច​មុខ វៀច​មាត់​ដោយសារ​ខ្សោយ​សាច់ដុំ​នៅក្នុង​មុខ ធ្លាក់​ភ្នែក​មួយ​ចំហៀង ដៃ​មួយ​ចំហៀង​ខ្សោយ​លើក​មិន​រួច និង​និយាយ​មិន​ច្បាស់​។​

​ទាំងអស់នេះ​ជា​រោគសញ្ញា​សំខាន់ៗ​ដែល​អ្នកជំងឺ​ត្រូវ​ដឹង​។ បញ្ហាសំខាន់​មួយទៀត​ដែល​អ្នកជំងឺ​ត្រូវ​ដឹង​ដែរនោះ​គឺ TIA (Transient Ischemic Attack) ឬក៏ Pre-Stroke គឺជា​ការខ្វះ​ចរន្តឈាម​ក្នុង​មួយរយៈ​ខ្លី ប៉ុន្តែ​វា​នឹង​ត្រឡប់មកវិញ​បាន​។ ប៉ុន្តែ​នេះ​គឺជា​សញ្ញា​ព្រមាន​សំខាន់​ដែល​ប្រាប់​ឲ្យ​អ្នកជំងឺ​ដឹង ហើយ​អាច​ការពារ​ពី​ជំងឺ​នេះ​។​

​នៅ​ប្រទេស​កម្ពុជា មាន​អ្នកជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល ភាគច្រើន​បណ្តាលមកពី​ជំងឺ​លើស​សំពាធ​ឈាម ហើយ​មិនបាន​ព្យាបាល​ត្រឹមត្រូវ និង​ជក់បារី​ច្រើន​៕​

© រក្សាសិទ្ធិដោយ thmeythmey.com