អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​! ទិញ​ម៉ាស៊ីន​លាង​សម្អាត​ម៉ាក KARCHER ឥឡូវនេះ បញ្ចុះតម្លៃ ២០ ភាគរយ ភ្លាមៗ​
17, Feb 2017 , 4:01 pm        
រូបភាព
​ម៉ាស៊ីន​សម្អាត​លំដាប់ថ្នាក់​លេខ​១ ពី​ប្រទេស​អាឡឺម៉ង់​ម៉ាក KARCHER មាន​ផ្ដល់​ការបញ្ចុះ​ពិសេស​រហូតដល់ ២០ ភាគរយ សម្រាប់​ការ​ជាវ​ម៉ាស៊ីន​ម៉ាក KARCHER ប្រភេទ​ណាមួយ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​ស្ថិតនៅ​ផ្សារ​ទំនើប AEON Mall ជាន់​ទី​២​។​

​អ្នក​ដែល​មក​ទស្សនា​ការដាក់​តាំង​ផលិតផល​ទាំងអស់ ក៏​អាច​សាកល្បង​ពី​សមត្ថភាព​របស់​ម៉ាស៊ីន​នេះ​ដោយផ្ទាល់ ហើយនឹង​ទទួលបាន​ការពន្យល់​ណែនាំ​ពី​លក្ខណៈ​ដ៏​ពិសេស​របស់​ម៉ាស៊ីន​នីមួយៗ​ផងដែរ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ទិញ​។​



​គួរ​បញ្ចាក់​ផង​ដែលថា KARCHER ជា​ផលិតផល​លាង​សម្អាត​ដែល​សាក​សម​បំផុត​សម្រាប់​ការរស់នៅ​តាមបែប​សម័យ​ទំនើប​។ ម៉ាស៊ីន​នេះ អាច​សម្អាត​យ៉ាង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ចំណេញ​ពេលវេលា កាត់បន្ថយ​ភាព​នឿយហត់ និង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់​អ្នករស់នៅ​យ៉ាង​មាន​សុភមង្គល​។ KARCHER មាន​ម៉ាស៊ីន​លាង​សម្អាត​ជាច្រើន​ប្រភេទ​ដូចជា​៖ ម៉ាស៊ីន​បូម​ធូលី ម៉ាស៊ីន​សំអាត​ដោយ​ប្រើ​ចំហាយ​ទឹក​ក្ដៅ និង​មាន​ម៉ូ​ឌែ​ល​ជាច្រើន​ទៀត​។ ក្រុមហ៊ុន មាន​ផ្ដល់ជូន​ការធានា​ក្នុងការ​ជួសជុល និង​ថែទាំ​រហូតដល់​រយៈពេល ១​ឆ្នាំ សម្រាប់​ការទិញ​ប្រភេទ​ណាមួយ​របស់​ផលិតផល​ម៉ាក KARCHER​។ KARCHER ត្រូវបាន​នាំចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន RMA Cambodia​។



​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម​:
​អាសយដ្ឋាន​: ផ្សារ​ទំនើប អ៊ី​អន ម៉​ល (AEON Mall) ជាន់​ទី​២
Tel: +855 (0)12 492 800 / 095 666 295

E-mail: [email protected]

( អត្ថបទ​ពាណិជ្ជកម្ម )




© រក្សាសិទ្ធិដោយ thmeythmey.com