ជាតិ
នយោបាយជាតិ
លោក ខៀវ កាញារីទ្ធ៖ ការប្តឹងលោក គឹម សុខ គឺជាការអនុវត្តក្នុងសង្គមប្រជាធិបតេយ្យ
× «សង្គមប្រជាធិបតេយ្យត្រូវការបេះដូង និងខួរក្បាលរបស់អ្នកបោះឆ្នោត» នេះជាការបញ្ចេញមតិយោបល់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយ ក្រោយបណ្តឹងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក ខៀវ កាញារីទ្ធ បានសរសេរថា៖ «មានមិត្តភក្តិខ្លះអោយយោបល់ថា មិនគួរប្តឹងលោក គឹមសុខ ទេ ទុកឲ្យគាត់និយាយពុលទឹកមាត់តែខ្លួនឯងទៅ ។ នេះជាគំនិតមួយ តែមិនអាចអនុវត្តបាននៅក្នុងសង្គមប្រជាធិបតេយ្យបានទេនៅពេលដែលគណបក្សមួយរងការចោទប្រកាន់ធ្ងន់ធ្ងរដូចជាអំពើឃាតកម្មនេះជាដើម ព្រោះសង្គមប្រជាធិបតេយ្យត្រូវការបេះដូង និង ខួរក្បាលរបស់អ្នកបោះឆ្នោត» ។
លោករដ្ឋមន្ត្រី បានចោទជាសំណួរថា បើគេបណ្តុះការសង្ស័យ បើគេប្រើមធ្យោបាយទុច្ចរិត ដើម្បីបន្ទាបបន្ថោកបក្សណាមួយ បើបក្សនោះ មិនបង្ហាញថា រឿងដែលកើតមានឡើងគឺអ្នកណាត្រូវ អ្នកណាខុសទេនោះ មិនមានន័យថាបក្សនោះលុតជង្គង់ប្រគល់អំណាចដាក់លើពានមាស ទៅអ្នកបង្ករឿងនោះ៕
Tag:
គឹម សុខ
ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com