ជាតិ
សង្គមជាតិ
ក្រសួងគ្រោងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក សង់កំពង់ផែក្នុងខេត្តកំពត
×
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានឱ្យដឹងថា ក្រសួងទេសចរណ៍គ្រោងចំណាយថវិកាប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិកដែលជាកម្ចីឥណទាន ពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) សង់កំពង់ផែទេសចរណ៍អន្តរជាតិមួយ ក្នុងក្រុងកំពត។
មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ ចាប់ផ្តើមសិក្សាគម្រោងសង់កំពង់ផែទេសចរណ៍នេះ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្សាន្តនៅខេត្តជាប់សមុទ្រឲ្យកាន់តែច្រើន។ នេះបើតាមលោក ទិត ចន្ថា។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី១៧ ខែកុម្ភៈនេះដូច្នេះថា៖«គម្រោងបង្កើតកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មីនេះ នឹងមានការរៀបចំតាម លក្ខណៈស្តង់ដារអន្តរជាតិ ដោយមានរៀបចំជាប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត ភ្លើងប្រព័ន្ធការពារ បរិស្ថានជាដើម»។
តាម AKP គម្រោងនេះ នឹងបញ្ចប់នៅឆ្នាំ២០១៩ជាស្ថាពរ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ជារៀងរាល់ឆ្នាំ៕
Tag:
ទិត ចន្ថា
កំពង់ផែ
ទេសចរណ៍
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com