ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រការ​គួរ​ហាមប្រាម គ្រប់​ពេលដែល​ទល់លាមក​ម្តងៗ​
18, Feb 2017 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ច្រើនតែ​ឧស្សាហ៍​ទល់លាមក​ដែរ​ទេ​? ខណៈពេលដែល​អ្នក​កំពុងតែ​ព្យាយាម​ញ៉ាំ​ផ្លែ​ចេក​ច្រើន​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចលនា​ពោះវៀន​នោះ មានរឿង​ជាច្រើន​ទៀត​ដែល​អាចធ្វើ​ឲ្យ​អាកា​រៈ​ទល់លាមក​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ចៀសវាង​រឿង​ដូចខាងក្រោម​នេះហើយ​គ្រប់​ពេលដែល​ទល់លាមក​ម្តងៗ​៖



    ចៀសវាង​ការ​ញ៉ាំ​កាហ្វេ ព្រោះ​វា​នឹងធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​កាន់តែខ្លាំង​
    កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ ព្រោះ​វា​កាន់តែ​នាំ​ឲ្យ​ទល់លាមក​ខ្លាំង និង​ហើមពោះ​
    កុំ​ភ្លេច​តម​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផង ព្រោះ​អាច​បង្ក​ជាការ​ហើមពោះ និង​ទល់លាមក​ខ្លាំង​ជាង​មុន​ទៀត​
    ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ជាប្រចាំ​ជាហេតុ​ផល​នាំ​ឲ្យ​ទល់លាមក​
    ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម និង​ដែក​ក៏​អាច​រំខាន​ដល់​ប្រព័ន្ធ​ក្រពះ​ពោះវៀន និង​ទល់លាមក​បានដែរ​
    មិនបាន​ហាត់ប្រាណ​ជាប្រចាំ ឬ​មិនសូវមាន​សកម្មភាព​រា​ង​កាយ អាច​កាត់បន្ថយ​ការធ្វើ​ចលនា​របស់​ពោះវៀន​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com