ជាតិ
សិល្បះ
អ្នកកាសែត កំពុង​រង់ចាំ​ចូលរួម​សន្និសីទកាសែត​របស់ Angelina Jolie ស្តីពី​ការសម្ពោធ​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»
18, Feb 2017 , 12:02 pm        
រូបភាព
​សៀមរាប​៖ អ្នកកាសែត​ជាតិ និង​អន្តរជាតិ ជាច្រើន​នាក់​កំពុង​រង់ចាំ ចូលរួម​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការសម្ពោធ​ភាពយន្ត​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» របស់​តារា​ហូលីវូដ លោកស្រី​Angelina Jolie ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ​។ សន្និសីទ​សារព័ត៌មាន​នេះ មាន​រយៈពេល​កន្លះ​ម៉ោង ចាប់ផ្តើម​នៅ​ម៉ោង​១២​ថ្ងៃត្រង់ នៅ មហាសណ្ឋាគារ​អង្គរ​។



​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ដែល​ដឹកនាំ​ដោយ​តារាភាពយន្ត​ហូលីវូដ លោកស្រី អេ​ន​ជី​លី​ណា ជូ​លី (Angelina Jolie) នឹងត្រូវ​ចាក់​បញ្ចាំង​លើកដំបូង​នៅ​ខេត្តសៀមរាប សម្រាប់​រយៈពេល​២​ថ្ងៃ (​ទី​១៨-១៩ ខែកុម្ភៈ​) ក្រោម​រាជាធិបតីភាព​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា​។ ការចាក់​បញ្ចាំង​នេះ​មិនបាន​បើក​ឲ្យ​ទស្សនា​ដោយ​សេរី​នោះឡើយ ដោយ​អ្នក​ដែល​ចូលរួម​ទស្សនា​ការចាក់​បញ្ចាំង​នេះ គឺ​ត្រូវបាន​គេ​កំណត់​ចំនួន​រួចរាល់​៕













Tag:
 Angelina Jolie
 ​ ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com