ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
Angelina Jolie៖«រឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ មិនផ្តោតតែទៅលើសង្គ្រាម ប៉ុន្តែ...»
18, Feb 2017 ,
5:32 pm
រូបភាព
×
ដោយ:
ខន ចំប៉ា
ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវចាក់បញ្ចាំងលើកដំបូងនៅព្រះលានជល់ដំរី ខេត្តសៀមរាប នៅថ្ងៃទី១៨ខែកុម្ភៈនេះ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ និងសម្តេចម៉ែ។ ខ្សែភាពយន្តនេះផលិតឡើង ផ្អែកលើការចងចាំដ៏ក្តុកក្តួលរបស់អ្នកនិ ពន្ធ លួង អ៊ឹង ដែលកាលណោះគាត់មានអាយុ៥-៨ឆ្នាំ។ អ្នកស្រី Angelina Jolie អ្នកដឹកនាំរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅមុនការចាក់បញ្ចាំងថា ភាពយន្តនេះមិនមែនផ្តោតតែទៅលើសង្គ្រាមនោះទេ ប៉ុន្តែផ្តោតលើក្តីស្រឡាញ់ចំពោះគ្រួសារ និងភាពស្រស់បំព្រងនៃប្រទេសកម្ពុជា។ ភាពយន្តក៏ផលិតឡើង ដើម្បីអ្នកដែលនៅរស់រានក្រោយរបប ប៉ុល ពត និងដើម្បី អ៊ឹង លួង និងគ្រួសាររបស់នាងដែរ។
មុននឹងនិយាយដល់ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលខ្លួនដឹកនាំថត Angelina Jolie បានថ្លែងពីក្តីរំភើបដែលបានត្រឡប់មកកម្ពុជាវិញ និងចាត់ទុកថា កម្ពុជាបប្រៀបដូចជាផ្ទះទី២របស់នាង។ Angelina Jolie បន្តទៀតថា Maddox ក៏រីករាយត្រឡប់មកប្រទេសកំណើតរបស់គេវិញដែរ។
Angelina Jolie បានបញ្ជាក់ថាក្នុងសន្និសីទសារព័ត៌មាន នៅមុនការចាក់បញ្ចាំងភាពនេះថា ភាពយន្តនេះ មិនផ្តោតតែទៅលើសង្គ្រាមនោះទេ ប៉ុន្តែចង់បញ្ជាក់ក្តីស្រឡាញ់ចំពោះគ្រួសារ។ តារាហូលីវូដសញ្ញជាតិខ្មែររូបនេះ បញ្ជាក់ដូច្នេះ៖«ខ្ញុំចង់ប្រាប់រឿងនេះ តាមរយៈការមើលឃើញរបស់ក្មេង នៅក្នុងទស្សនៈផ្សេងគ្នា និងមិនផ្តោតតែទៅលើសង្គ្រាមទេ ប៉ុន្តែក្តីស្រឡាញ់ចំពោះគ្រួសារ ភាពស្រស់បំព្រងនៃប្រទេសនេះ។ ខ្ញុំចង់យល់ពីអារម្មណ៍ដែលឪពុកម្តាយបង្កើតរបស់Maddox បានឆ្លងកាត់ ហើយខ្ញុំចង់ស្គាល់ Maddox និងប្រទេសកម្ពុជាកាន់តែច្បាស់»។ ផលិតកររូបនេះ បន្ថែមទៀតថា នាងធ្វើកុននេះ ដើម្បីអ្នកដែលនៅរស់រាន ហើយក៏ដើម្បី លួង អ៊ឹង និងគ្រួសាររបស់នាងដែរ។
ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ផលិតឡើងផ្អែកលើការចងចាំដ៏ក្តុកក្តួលរបស់អ្នកនិ ពន្ធ លួង អ៊ឺង ដែលកាលណោះគាត់មានអាយុ៥-៨ឆ្នាំ។ ខ្សែភាពយន្តនេះ ផលិតឡើងចេញពីការចងចាំរបស់ក្មេងស្រីរូបនេះ ដែលវាជាការមើលឃើញរបស់កុមារម្នាក់នៅក្នុងសង្គ្រាម ការយល់ និងទស្សនៈរបស់កុមារនោះអំពីសង្គ្រាម។
លោកស្រី លួង អ៊ឹង ជាអ្នកនិពន្ធសៀវភៅនេះ បាននិយាយក្នុងសន្និសីទកាសែតនោះថា ទោះជាតួអង្គក្នុងរឿងនេះជាគ្រួសារខ្លួនក៏ដោយ ប៉ុន្តែអ្នកទាំងអស់គ្នាមានពាក់ព័ន្ធក្នុងរឿងនេះ។ លោកស្រី លួង អ៊ឹង បន្ថែមដូច្នេះថា៖«ខ្ញុំរីករាយដែលខ្ញុំបានត្រឡប់មកស្រុកខ្មែរវិញ និងបានធ្វើការជាមួយ លោក ប៉ាន់ ឫទ្ធី និងលោកស្រី Angelina Jolie ដើម្បីប្រាប់រឿងរ៉ាវប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា»។
សូមបញ្ជាក់ថា ព្រះលានជល់ដំរី នៃបរិវេណអង្គរ ខេត្តសៀមជាទីតាំងដែលខ្សែភាពយន្ត«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះត្រូវចាក់បញ្ចាំងជាលើកដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។ ការបញ្ចាំងនៅសៀមរាប មានរយៈពេល២ ថ្ងៃ គឺនៅថ្ងៃទី១៨ និងទី១៩កុម្ភៈនេះ។
បន្ទាប់ពីខេត្តសៀមរាប ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២១ ខែកុម្ភៈ នៅសួនច្បារនាគបាញ់ទឹក ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ និងចេញផ្សាយនៅលើគេហទំព័របញ្ចាំងខ្សែភាពយន្តដ៏ល្បីល្បាញ Netflix នៅខែកញ្ញា ឆ្នាំ២០១៧នេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Angelina Jolie
ភាពយន្ត
ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម