ពីនេះ ពីនោះ
កំណត់ហេតុ​ជីវ​តាក្វាន់​៖​ស្ត្រី​ខ្មែរ​សម័យ​ចេនឡា ពូកែ​ធ្វើ​ជំនួញ
19, Feb 2017 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កំណត់ហេតុ​របស់​ជីវ​តាក្វាន់​អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេនឡា បាន​អះអាងថា ស្ត្រី​ខ្មែរ​នា​សម័យ​ចេនឡា​ពូកែ​ធ្វើ​ជំនួយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នករកស៊ី​ជនជាតិ​ចិន ចង់​រៀបការ​ជាមួយ​នារី​ខ្មែរ​។​



​ខាងក្រោម​នេះ គឺជា​ខ្លឹមសារ​ទាំងស្រុង​នៃ​កំណត់ហេតុ​របស់​ជីវ​តាក្វាន់​អំពី​ជំនួយ​សម័យ​ចេនឡា​៖

​អ្នកស្រុក​នេះ ពួក​ស្រីៗ ប៉ិន​ជួញដូរ​ណាស់​។ ហេតុនេះ​ពួក​ចិនៗ គេ​ត្រូវ​រកប្រពន្ធ​មួយ​ជាមុនសិន ហើយនឹង​បាន​ចំណេញ​ច្រើន​ដោយ​គេ​ប៉ិនប្រសប់​រកស៊ី​។ រាល់ថ្ងៃ គេ​ទៅ​លក់​តាំងពី​ភ្លឺ​ស្រាងៗ ដល់ពេល​ថ្ងៃត្រង់​ទើប​ឈប់​។ ហើយ​ពួកនេះ គ្មាន​គ្រែ ឬ​ផ្ទះ​សម្រាប់​ដាក់លក់​អីវ៉ាន់​ទេ គេ​ច្រើនតែ​ក្រាល​វត្ថុ ហាក់ដូចជា​កន្ទេល​ផ្ទាល់​ទៅនឹង​ដី​តម្រៀប​គ្នា​។ ខ្ញុំ​ឮ​គេ​ថា មាន​បង់​ឈ្នួល​ដី​ជា​លុយ​ឲ្យ​ពួក​មន្ត្រី​ទៀតផង​។

​ជំនួញ​តូចតាច គឺជា​ការ​ជួញ​ស្រូវ​អង្ករ និង​របស់​ដែល​ធ្វើ​ពី​ស្រុក​ចិន​។ បន្ទាប់មក មាន​លក់ដូរ​កំណាត់សំពត់​ផ្សេងៗ​។

​ជំនួញ​ធំ គឺ​គេ​ជួញ​មាសប្រាក់​។ តាម​ធម្មតា ពួក​អ្នកព្រៃ តែ​ឃើញ​ពួក​ចិន​ទៅដល់ គេ​គោរព​ចិន​សម្បើម​ណាស់ ទុកដូចជា​ជួបនឹង​ព្រះ ហើយ​ក្រាប​ក្បាល​គោរព​ទៀតផង​។ លុះ​មកដល់​ពេល​ថ្មីៗ​នេះ ទើប​មានការ​បោកប្រាស់ និង​មើលងាយ​ចិន ដោយហេតុ​មកពី​មាន​មនុស្ស​មក​ច្រើនពេក​។  

​ប្រភព​៖ កំណត់ហេតុ​ជីវ​តាក្វាន់ អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេនឡា បកប្រែ​ពី​ឯកសារ​ដើម​ភាសា​ចិន ដោយ លោក លី ធា​ម​តេង   


© រក្សាសិទ្ធិដោយ thmeythmey.com