ពីនេះ ពីនោះ
ស្រា​ខ្មែរ​សម័យ​ចេនឡា មាន​៤​ប្រភេទ
19, Feb 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កំណត់ហេតុ​របស់​ជីវ​តាក្វាន់ ស្តីពី ប្រពៃណី​នៃ​អ្នកស្រុក​ចេនឡា បាន​បញ្ជាក់ថា ស្រា​ខ្មែរ​សម័យ​នោះ មាន​៤​ប្រភេទ​។


 

​ខាងក្រោម​នេះ គឺ​ការដកស្រង់​ទាំងស្រុង​នៃ​កំណត់ហេតុ​របស់​ជីវ​តាក្វាន់​អំពី​ការបិទ​ស្រា​របស់​អ្នកស្រុក​ចេនឡា​៖

​ស្រា​ស្រុក​គេ​នេះ មាន​បួន​យ៉ាង​។ ស្រា​លេខ​១ ចិន​ហៅ ស្រា​ទឹកឃ្មុំ ដែល​គេ​យកជាតិ​ថ្នាំ និង​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ហើយ​ផ្សំ​ធ្វើឡើង​។ បន្ទាប់មក​គេ​ហៅ​តាម​ពាក្យ​អ្នកស្រុក​ថា ផេង​កេ​ស៊ី ដែល​គេ​យក​ស្លឹកឈើ មក​ផ្សំ គឺ​ស្លឹកឈើ​ឈ្មោះ​ផេង​កេ​ស៊ី​នេះឯង ជា​ឈើ​មួយ​ប្រភេទ​។ បន្ទាប់មកទៀត​គេ​យក​អង្ករ ឬ​បាយ​ដែល​សេសសល់​ទៅ​បិទស្រា​ហៅ ប៉ាវ​ឡេង​កាក ព្រោះ​ពាក្យ​ថា ប៉ាវ​ឡេង​កាក បានន័យថា អង្ករ​។ ក្រោយពី​នោះមក​ទៀត មាន​ស្រា​ទឹក​ល្ងៃ​ស្ករ ដែល​គេ​យកជាតិ​ស្ករ​មក​បិទ​ឲ្យ​កើត​ទៅជា​ស្រា​។ បើ​គេ​ចូលទៅ​ស្រុកភូមិ​តាម​មាត់ទន្លេ គេ​ប្រទះឃើញ​ស្រា​មួយ​មុខ​ទៀត​ធ្វើ​ពី​ទឹក​ក្រចាប់ ព្រោះ​ក្រចាប់​ដុះ​នៅ​មាត់​ព្រែក ហើយ​ស្លឹក​វា​មាន​រសជាតិ​ស្ករ ដែល​គេ​អាច​យកមក​ធ្វើ​ស្រា​បាន​។

ប្រភព​៖ កំណត់ហេតុ​របស់​ជីវ​តាក្វាន់​អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេនឡា ដែល​បកប្រែ​ពី​ឯកសារ​ដើម​ភាសា​ចិន ដោយ លោក លី ធា​ម​តេង   


Tag:
 ស្រា​ខ្មែរ​
 ​ សម័យ​ចេនឡា​
© រក្សាសិទ្ធិដោយ thmeythmey.com