បទយកការណ៍ / បទសម្ភាសន៍
លោក ច័ន្ទ សំណព្វ​៖«​គួរតែ​ប្រើ​ភាសា​ខ្មែរ នៅ​គ្រប់​កម្មវិធី​នានា​ដែល​រៀបចំ​ក្នុង​ទឹកដី​ខ្មែរ​»
17, Apr 2017 , 6:30 pm         56467
រូបភាព
​លោក ច័ន្ទ សំណព្វ បាន​បញ្ជាក់ថា​ការមិន​ប្រើប្រាស់​ភាសា​ខ្មែរ នៅក្នុង​សិក្ខាសាលា សន្និសីទ ឬ​កម្មវិធី​នានា​ដែល​រៀបចំ​នៅ​កម្ពុជា មិនគួរ​កើតឡើង​មាន​ឡើយ​។ ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ផង​នោះ លោក ច័ន្ទ សំណព្វ បន្តថា​ការយក​ភាសាបរទេស​មក​ជំនួស​ភាសា​ខ្មែរ​ដូច្នេះ មានន័យថា គឺ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​ជាតិ​។


​សម្រាប់ លោក ច័ន្ទ សំណព្វ ការប្រើប្រាស់​ភាសា​ខ្មែរ មិន​ត្រឹមតែ​បង្ហាញ​នូវ​មោទកភាព​ជាតិ​នោះទេ ប៉ុន្តែ​គឺជា​ការបង្ហាញ​ទៅ​បរទេស​ថា ខ្មែរ​ស្រឡាញ់​ភាសា​របស់ខ្លួន​។ លោក បញ្ជាក់​បន្ត​ដូច្នេះ​៖ «​បើ​យើង​ជា​ជនជាតិ​ដើមកំណើត​នៃ​ភាសា​យើង យើង​មិន​រក្សា យើង​ការពារ យើង​មិន​លើកតម្កើង​ភាសា​យើង តើ​មាន​ជនជាតិ​ណា គេ​មក​ការពារ​លើកតម្កើង​ភាសា​យើង ជាង​ខ្មែរ​យើង​នោះ​»​។

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន​ចំប៉ា អ្នកកាសែត​នៃ​សារ​ព័ត​មាន​ថ្មីៗ និង​លោក ច័ន្ទ សំណព្វ អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដូចតទៅ​៖







© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ