ពីនេះ ពីនោះ
កូន​កើត​ប៉ុន្មាន​អាទិត្យ​ដំបូង ត្រូវ​ប្រយ័ត្ន SIDS (​ការស្លាប់​ភ្លាមៗ​ដោយ​មិនដឹង​មូលហេតុ​)
19, Feb 2017 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការស្លាប់​ភ្លាមៗ​ដោយ​មិនដឹង​មូលហេតុ (SIDS) ឬ​ហៅថា​ការស្លាប់​នៅ​គ្រែ​គេង​ទារក ច្រើន​កើត​លើ​កុមារ​អាយុ​ក្រោម​មួយឆ្នាំ ដែល​គេ​អាច​នឹង​ស្លាប់​ភ្លាមៗ ដោយ​មិន​បានដឹង​សញ្ញា​ព្រមាន​ណាមួយ​ឡើយ ជាពិសេស ពេល​គេ​កំពុង​គេង​លក់​តែម្តង​។​



​តើ​អ្នក​គួរ​ព្រួយបារម្ភ​ប៉ុណ្ណា​ទៅ​?

​ទោះបី​វា​ជា​មូលហេតុ​ចំបង ដែល​ធ្វើ​ឲ្យ​ទារក​អាយុ​ក្រោម​មួយខែ​ស្លាប់​ក្តី ប៉ុន្តែ វា​នៅតែ​ជា​ករណី​កម្រ​ណាស់​។ នៅ​អា​មេ​រិច មាន​ករណីនេះ​កើតមានឡើង ចំនួន ១ ៥០០ ករណី​ក្នុង​មួយឆ្នាំៗ​។​

​វិធី​ការពារ​

-    ដាក់​កូន​ឲ្យ​គេង​ផ្ងារ​
-    កុំ​ដាក់​របស់របរ ប្រដាប់​លេង ខ្នើយ ឬ​ភួយ នៅក្បែរ​ទារក​ឲ្យ​សោះ​
-    គេង​ជាមួយ​កូន ប៉ុន្តែ មិនមែន​គេង​លើ​គ្រែ​ជាមួយគ្នា​នោះទេ​
-    ដាក់​កូន​ឲ្យ​គេង​លើ​គ្រែ ឬ​ពូក​រឹង​ល្មម ហើយ​មិនត្រូវ​គ្រប​ភួយ ឬ​ស្លៀកពាក់​តឹង​ពេក​នោះទេ​
-    កុំ​ជក់បារី​នៅក្បែរ​កូន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com