កីឡាជាតិ
ជាតិ
១០ ក្រុម​ប្រជែង​គ្នា​ក្នុង​ពាន​សប្បុរសធម៌​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​កុមារ​ក្រីក្រ​នៅ​ជនបទ​
19, Feb 2017 , 3:09 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ចំនួន​១០​មកពី​បណ្តា​អង្គភាព​ស្ថាន​ប័ន​ឯកជន​ផ្សេងៗ បាន​ប្រជែង​គ្នា​ដណ្តើមពាន​រង្វាន់​សប្បុ​រសធម៌​មិន​អាជីព​មួយ ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​កុមារ​ក្រីក្រ​កម្ពុជា​នៅតាម​ជនបទ​។ ការប្រកួត​ដែល​រៀបចំ​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​និស្ស័យ​ក្រោម​ការផ្តួចផ្តើម​របស់​អា​កាស​ចរណ៍​ស៊ីវិល​កម្ពុជា​ធ្វើឡើង​រៀងរាល់ថ្ងៃ​សៅរ៍ នៅ​តារាង​បាល់ទាត់​សិប្បនិម្មិត​អ៊ី​ម​ភើ​រៀល ចាប់ពី​ថ្ងៃទី​១៨ ខែកុម្ភៈ ហើយ​គ្រោង​បញ្ចប់​នៅ​ចុងខែ​ឧសភា ខាងមុខ​។

 


​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សប្បុរ​ស​ធម៌​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ មាន​ក្រុមបាល់ទាត់​មិន​អាជីព​មកពី​តាម​បណ្តា​អង្គភាព ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន​ចំនួន​១០​ចូលរួម ក្នុងនោះ​ក្រុម​នីមួយៗ​ត្រូវ​បង់​សិទ្ធ​ចូលរួម​ចំនួន​៣០០​ដុល្លារ​ក្នុង​មួយក្រុម​។​

​ថវិកា​ដែល​បានមកពី​ការចុះឈ្មោះ​ចូលរួម​ទាំងនេះ គឺ​៦០​ភាគរយ​ត្រូវ​ចំណាយ​ទៅលើ​ការរៀបចំ​កម្មវិធី​ប្រកួត​ទាំងមូល ខណៈ​៤០​ភាគរយ​យកទៅ​ប្រើប្រាស់​ក្នុង​កម្មវិធី​មនុស្សធម៌​ជួយ​កុមារ​ក្រីក្រ​នៅតាម​ជនបទ​នា​ថ្ងៃទី​១ មិថុនា ទិវា​កុមារ​អន្តរជាតិ​។ ប៉ុន្តែ​អ្នកតំណាង​រៀបចំ​មិនទាន់​បានបញ្ជាក់​ពី​ឈ្មោះ​ខេត្ត​ដែល​ត្រូវ​ប្រគល់ជូន​នៅឡើយ​ទេ​។​



​តំណាង​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​សប្បុរសធម៌ លោក សយ រតនា បាន​បញ្ជាក់ថា​៖«​នេះ​ជា​លើក​ទី​១ សម្រាប់​ការបង្កើត​ពានរង្វាន់​ស​ប្បុ​រសធម៌​ដើម្បី​ប្រមូល​ថវិកា​ជួយ​កុមារ​ក្រីក្រ​នៅតាម​ជនបទ​នេះ​។ ក្រោយ​ចប់​ការប្រកួត​ថវិកា​សល់​ពី​ការរៀបចំ​ការប្រកួត​ទាំងមូល​ចំនួន​៤០​ភាគរយ​ដែល​បាន​ពី​ការចុះឈ្មោះ​៣០០​ដុល្លារ​ក្នុង​១​ក្រុម និង​ថវិកា​ដែល​បានមកពី​ការឧបត្ថម្ភ​ផ្សេងៗ​នឹង​យកទៅ​បរិច្ចាក​ជូន​កុមារ​ក្រី​ក្រី​នៅតាម​ជនបទ​នា​ថ្ងៃទី​១ ខែមិថុនា ដែលជា​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​»​។

​លោក​បាន​បន្តទៀតថា អង្គ​ការដែល​ក្រុម​របស់លោក​គ្រោង​នឹង​បរិច្ចាក​ថវិកា​ទាំងនេះ គឺជា​អង្គការ​មនុស្សធម៌​ដែល​ធ្វើការ​ជាមួយ​កុមារ​នៅតាម​ប​ណា្ត​ខេត្ត​ដែល​កំពុង​ខ្វះខាត តែ​លោក​មិនទាន់​ដឹងថា នឹង​ប្រគល់ជូន​អង្គការ​នៅ​ខេត្ត​ណា​នៅឡើយ​ទេ​។ លោក​បញ្ជាក់ថា ប្រហែលជា​ពាក់កណ្តាល​ការប្រកួត​នឹង​ដឹង​ពី​អង្គ​ការដែល​ត្រូវ​ប្រគល់ជូន​។

​លោក​តំណាង​រៀបចំ​ពានរង្វាន់ Futsal សប្បុរសធម៌​រូបនេះ​បាន​អះអាងថា ការប្រកួត​នេះ​នឹង​រៀបចំ​ឲ្យ​មាននៅ​លើក​ក្រោយៗ​ទៀត ប្រសិនបើ​មានការ​គាំទ្រ និង​ឧបត្ថម្ភ​ពី​ស្ថាប័នរដ្ឋ និង​ឯកជន​។ ហើយ​លោក​បញ្ជាក់ថា នឹង​រៀបចំ​ឲ្យ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន និង​បើក​សេរី​សម្រាប់​ក្រុម​ចូលរួម​(​ក្រៅពី​កីឡាករ​អាជីព​)​។​

​ក្រុម​ទាំង​១០​ដែល​ចូលរួម​ពានរង្វាន់​នេះ​រួមមាន Airport Cargo, K6 Commercial, Lotus Green Team, CPV Alumni, Team Deal Builder, Airport Selection Vinci Construction, CATS, K6 Operation និង Silk Air​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​មួយ​ព្រឹក​ពេញ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ នៅ​តារា​សិប្បនិម្មិត​អ៊ី​ម​ភើ​រៀល​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖








Tag:
 បាល់ទាត់​
  សយ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com