ជាតិ
បទសម្ភាសន៍
សង្គមជាតិ
សេដ្ឋកិច្ច
ជនជាតិដើមភាគតិច លក់ដូរបន្លែ ដំណាំ យកប្រាក់ទិញសាច់ អំបិល ស្ករ... ជនជាតិដើមភាគតិចលក់ដូរនៅផ្សារបានលុង ខេត្តរតនគិរី រូបភាព៖ កញ្ញា ខន ចំប៉ា
× រតនគិរី៖ ជារៀងរាល់ព្រឹក បងប្អូនជនជាតិដើមភាគតិចរួមមានជនជាតិគ្រឹង ចារ៉ាយ ព្រៅ និងជនជាតិដើមភាគតិចទំពួនជាដើម តែងតែនាំគ្នាយកបន្លែបង្ការ ដំណាំរបស់ខ្លួនមកលក់ដូរ នៅផ្សារបានលុង។ បន្លែ និងដំណាំទាំងនេះ គឺពួកគាត់ដាំដោយខ្លួនឯង ដែលមានដូចជា ទំពាំង ដើមចេក ផ្លែចេក ត្រយ៉ូងចេក ត្រប់ ល្ហុង ត្រឡាច ននោង ម្នាស់ ពោត សណ្តែកកួរ សណ្តែកសៀង ត្រកួន ម្អម ស្លឹកគ្រៃ និងបន្លែស្លឹកជាច្រើនប្រភេទ។ ពួកគាត់លក់ដូរមួយថ្ងៃបានប្រាក់ពី២ម៉ឺន ទៅ៣ម៉ឺនរៀល ឬអាចច្រើនជាងនេះ។ ប្រាក់ទាំងនេះ ពួកគាត់បញ្ជាក់ថាយកទិញ ត្រី សាច់ និងគ្រឿងទេសផ្សេងទៀតដូចជា ស្ករ អំបិល ប៊ីចេង ប្រហុក ខ្ទឹមជាដើម។
សូមអញ្ជើញទស្សនាទិដ្ឋភាពលក់ដូរ បន្លែ ដំណាំ របស់បងប្អូនជនជាតិដើមភាគតិច នៅផ្សារបានលុង ពីកម្មវិធី ថ្មីៗ៣នាទី ខាងក្រោមនេះ៖
Tag:
ជនជាតិដើមភាគតិច
លក់ដូរ
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com