ស្រាបៀរ Heineken ជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោកបានរៀបចំកម្មវិធីជប់លៀងមួយដែលមានឈ្មោះថា Las Vegas Style Pool Party ដោយទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ក្រោមការសហការជាមួយក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red នៅក្លិប DIB (Dara Independence Beach Club) កោះពេជ្រ កាលពីពេលថ្មីៗនេះ។
អ្នកគាំទ្រស្រាបៀរ Heineken និងភ្ញៀវបានចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធី Pool Party ដែលបានរៀបចំដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើឡើងនៅទីកន្លែងដែលជាអាងហែលទឹកធំជាងគេបំផុតនៅក្នុងរាជធានីភ្នំពេញ។
ការរៀបចំប្រគំតន្ត្រីយ៉ាងពិសេសអស្ចារ្យបានផ្តល់ជូនដោយលោក Leeroy Thornhill ជាសមាជិកស្ថាបនិកនៃក្រុមតន្ត្រីអេឡិចត្រូនិកដ៏ល្បីល្បាញអស្ចារ្យដែលមានឈ្មោះថា The Prodigy ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងបាននាំយកតន្ត្រីអេឡិចត្រូនិកអន្ដរជាតិចម្រុះមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរួមជាមួយនឹងតន្ត្រីករមានទេពកោសល្យចម្រុះពូជសាសន៍ល្បីៗជាច្រើនរូបដូចជា Lefty មកពីប្រទេសហុងគ្រី ឌីជេ Rakky ឌីជេ Yoku និង Saint Vincent មកពីប្រទេសបារាំង និង Tim Coates មកពីចក្រភពអង់គ្លេស។