អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ប្រគល់​ពាន​កិត្តិយស​ជូន​ទីប្រឹក្សា​ធានារ៉ាប់រង​ឆ្នើម​ប្រចាំឆ្នាំ ២០១៦
20, Feb 2017 , 9:42 am        
រូបភាព
​ភ្នំពេញ ៖​នៅពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា រៀបចំ​ពិធី​ពិសារ​ភោជនាហារ​ពេល​ល្ងាច​ដើម្បី​អបអរសាទរ​ដល់​ការខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​របស់​ទីប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត​ឆ្នើម​របស់ខ្លួន​។ កម្មវិធី​នោះ​ក៏មាន​គោលបំណង​កោតសរសើរ​ដល់​ការរួមចំណែក​របស់​ទីប្រឹក្សា​ឆ្នើម​ក្នុង​ក្រុមហ៊ុន​ក្នុងការ​ការពារ​អនាគត​ហិរញ្ញវត្ថុ​របស់​ក្រុមគ្រួសារ​កម្ពុជា​ផងដែរ​។​

​នៅក្នុង​កម្មវិធី​ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ក៏បាន​អបអរសាទរ​ជាពិសេស​ដល់ទី​ប្រឹក្សា​ឆ្នើម​របស់ខ្លួន​ចំនួន ១១ រូប​ដែលមាន​សមត្ថភាព​ចូល​ជា​សមាជិក​នៃ Million Dollar Round Table ដែលជា​សមាគមន៍​កំពូល​លំដាប់​ពិភពលោក​មួយ​សម្រាប់​បុគ្គលិក​ឆ្នើម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។​



​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា ៖«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​យើង​ទទួលបាន​បុគ្គលិក​ឆ្នើម​ជនជាតិខ្មែរ​ជាច្រើន​ចូលរួម​ជាមួយ​ពួកយើង ជាពិសេស​នៅក្នុង​វិស័យ​ដែលមាន​ការរីកចម្រើន​ឆាប់រ​ហ័យ​មួយ​នេះ ដែល​ទើបតែ​ចូលមក​ដល់​ប្រទេស​កម្ពុជា​កាលពី​ជាង​បួន​ឆ្នាំមុន​ប៉ុណ្ណោះ​។ ទោះបីជា​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​ថ្មី​ក៏ដោយ បុគ្គលិក​ផ្នែក​លក់​ដ៏​ឆ្នើម​របស់​យើង​ពោរពេញ​ដោយ​ថាមពល និង​ឆន្ទៈ​នៅក្នុង​អាជីព​របស់​ពួកគេ និង​ក្នុង​សហគមន៍​របស់​ពួកគេ​។​» លោក​បន្ថែមថា​៖ «​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ប្រជាជន​កម្ពុ​ជាជាង ៣០ ០០០ នាក់​ទទួលបាន​ការការពា​រ​អនាគត​ហិរញ្ញវត្ថុ​ដោយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍​។​»



​លោកស្រី ម៉ម ភិ​រុណ ដែលជា​ទីប្រឹក្សា​ឆ្នើម​មួយរូប​ក្នុង​ឆ្នាំ ២០១៦ បានឱ្យដឹងថា ៖«​ខ្ញុំ​ពិតជា​ពេញចិត្ត​នឹង​ការងារ​របស់ខ្ញុំ​នៅ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ នេះ​ណាស់​។ ខ្ញុំ​មាន​មោទនភាព​ខ្លាំងណាស់​ដែល​ខ្ញុំ​អាច​ផ្ដល់​ការប្រឹក្សា​យោបល់​ដល់​ក្រុមគ្រួសារ​នានា​ស្ដីពី​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ និង​ផ្ដល់ជូន​ពួកគាត់​នូវ​ផលិតផល​ដែល​អាច​ការពារ​អនាគត​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ​ពួកគាត់ ព្រមទាំង​ក្រុមគ្រួសារ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​។​» លោកស្រី​បានបញ្ចប់​ថា ៖«​ដោយសារ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បាន​ផ្លាស់ប្ដូរ​ជីវិត​របស់ខ្ញុំ ខ្ញុំ​នឹង​ផ្លាស់ប្ដូរ​ជីវិត​ប្រជាជន​ជាច្រើន​ផ្សេងទៀត​ដើម្បីឱ្យ​ពួកគាត់​អាច​រស់នៅ​ដោយមាន​ភាពស្រស់​ស្រាយ​ដោយហេតុថា​ការព្រួយបារម្ភ​ពី​អនាគត​ហិរញ្ញវត្ថុ​របស់​ពួកគាត់​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍  រួចទៅហើយ​។​»



​អាសយដ្ឋាន​ទំនាក់ទំនង​សម្រាប់​សារព័ត៌មាន​
​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ភីអិលស៊ី​
​លោក តារា សៅ​យុទ្ធនា​
​ប្រធាន​ផ្នែក​ទំនាក់ទំនង​
០១១ ៧៥៩ ៩៦៤

[email protected]







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com