ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ល្អៗ ដែល​នាំមក​ជូន​យ៉ាង​ពេញចិត្ត​ពី​ការ​ញ៉ាំ​ផ្លែ​ម្នាស់​
21, Feb 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយសារតែ​ផ្លែ​ម្នាស់​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដូច្នេះ​វា​ត្រូវបាន​គេ​ប្រើប្រាស់​ជា​អាហារសម្រន់​ដ៏​ពេញនិយម​មួយ​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក​។ វា​ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​មួយ​ដែរ​ក្នុងការ​ទទួលទាន​នៅ​រដូវក្តៅ ព្រោះតែ​វា​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់​។​



​តើ​អ្នកមាន​ដឹង​ទេ​ថា គ្រាន់តែ​ដាក់​បន្ថែម​នូវ​ម្នាស់​មួយ​ដុំ​ចូលទៅក្នុង​ទឹក​សម្រាប់​ទទួលទាន​ជា​រៀងរាល់​ព្រឹក​របស់​អ្នក អាច​នឹង​ផ្តល់នូវ​កម្រិត​ជីវជាតិ​ដ៏​ល្អ​មួយ ហើយក៏​ផ្តល់​ភាព​អស្ចារ្យ​ដល់​សុខភាព និង​រាងកាយ​ទាំងមូល​ដែរ ដូចជា​៖

​រក្សា​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​
​ម្នា​ស់មានជាតិ​ប៉ូ​តា​ស្យូ​ម ដែល​អាចធ្វើ​ឲ្យ​រាងកាយ​រឹងមាំ​កាន់តែច្រើន​។ វា​ក៏​ជួយ​ថែរក្សា​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​ដើម្បី​បង្ការ​ការ​មាន​របួស​នានា និង​ការ​រមួលក្រពើ​ផងដែរ​។​

​សម្អាត​រាងកាយ​
​អង់ស៊ីម​ជាច្រើន​ក្នុង​ផ្លែ​ម្នាស់​នឹង​ជួយ​កំចាត់​ចោល​នូវ​ជាតិពុល និង​ប៉ា​រ៉ា​សិត​ក្នុង​ខ្លួន​។ ការ​ញ៉ាំ​ទឹក​ម្នាស់​មួយ​កែវជា​រៀងរាល់ថ្ងៃ អាចធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ​បាន​។​

​ជួយ​សម្រក​ទម្ងន់​
​ម្នាស់​មាន​វីតាមីន A និង Beta-carotene ដែល​ល្អ​បំផុត​សម្រាប់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​។ ការ​ញ៉ាំ​ម្នាស់​ចាប់ពី ៣​ដង​ឡើងទៅ ប្រហែលជា​អាច​កាត់បន្ថយ​ជំងឺ​ភ្នែក​ដែល​ទាក់ទង​នឹង​ភាព​ចាស់​របស់​អាយុ​។​

​ពង្រឹង​ដល់​អនាម័យ​មាត់​ធ្មេញ​
​ម្នាស់​មាន​សារធាតុ Bormelin ដែល​ជួយ​កំចាត់​កាកសំណល់ និង​កំណក​ជាប់​ធ្មេញ​។ វា​ក៏​ធ្វើ​ឲ្យ​មាត់​អ្នក​កាន់​តែមាន​សុខភាព​ល្អ និង​សប្បាយចិត្ត​ជាង​មុន​ដែរ​។​

​ប្រឆាំង​ការ​រលាក​
​អង់ស៊ីម Bromelain ក្នុង​ផ្លែ​ម្នាស់​មានមុខ​ងារ​ប្រឆាំងនឹង​ការ​រលាក ដែល​អាច​ទប់ស្កាត់​បញ្ហា​នានា​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​សរីរាង្គ​ក្នុង​ខ្លួន​បាន​។ ការ​ញ៉ាំ​ផ្លែ​ម្នាស់​ជា​ទៀងទាត់​អាចជួយ​ព្យាបាល​បញ្ហា​រលាក​សន្លាក់​តិចតួច និង​របួស​ដោយសារ​កា​រ​លេង​កីឡា​បាន តាមរយៈ​ការបន្ថយ​ការ​រលាក និង​ឈឺចាប់​។​

​សម្រួល​ដល់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
​ជាតិ​អ៊ីយ៉ូត​ក៏ត្រូវ​បាន​គេ​រកឃើញ​ក្នុង​ផ្លែ​ម្នាស់​ដែរ ដូច្នេះ​វា​អាច​ព្យាបាល​បញ្ហា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​កាត់បន្ថយ​រោគសញ្ញា​នៃ​ការ​រលាក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com