ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជិតដល់ថ្ងៃសម្រាលកូន ស្វាមីគួរធ្វើអ្វីខ្លះ ដើម្បីជួយភរិយា និងកូនរបស់ខ្លួនឯង?
× បុរស ប្រហែលជាគ្មានថ្ងៃដឹង អំពីការលំបាក និងទុក្ខវេទនា ក្នុងនាមជាម្តាយម្នាក់នោះទេ។ បុរស គ្មានថ្ងៃដឹងទេថា តើការចាញ់កូនវាយ៉ាងម៉េច ហើយការសម្រាលកូន វាឈឺចាប់ និងលំបាកប៉ុណ្ណានោះ។
យ៉ាងណាមិញ ក្នុងនាមជាស្វាមី និងជាឪពុកដ៏ល្អម្នាក់ អ្នកគួរតែស្វែងយល់ពីអារម្មណ៍ភរិយា និងធ្វើរឿងរ៉ាវមួយចំនួនខាងក្រោមនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ភរិយា ៖
១. រៀបចំទុកដាក់សម្ភារៈ សម្រាប់កូនតូច និងប្រពន្ធរបស់អ្នកឲ្យរួចស្រេច
២. ណាត់គ្រូពេទ្យ និងមន្ទីរពេទ្យល្អមួយ សម្រាប់ប្រពន្ធ និងកូនរបស់អ្នក
៣. អត់ទ្រាំនឹងពាក្យរអ៊ូរទាំ និងឆេវឆាវរបស់ប្រពន្ធ
៤. យកចិត្តទុកដាក់ និងនៅកំដរនាងឲ្យបានច្រើនបំផុត
៥. ទិញចំណីអាហារ និងរបស់ដែលនាងត្រូវការ
៦. និយាយលេងជាមួយប្រពន្ធ និងកូននៅក្នុងផ្ទៃ
៧. ដាច់ខាត កុំធ្វើបាបចិត្តប្រពន្ធ ឬទៅមានថ្មីឲ្យសោះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com