អត្ថបទពាណិជ្ជកម្ម
ប្រាក់​សន្សំ​នៅ អេ អឹម ខេ កើនឡើង​លើសពី​ការរំពឹងទុក ក្នុង​ឆ្នាំ​២០១៦
20, Feb 2017 , 2:20 pm        
រូបភាព
លោក ហួត សុខា ប្រធាននាយកប្រតិបត្តិអាជីវកម្ម (សន្សំ និងបណ្តាញ)
លោក ហួត សុខា ប្រធាននាយកប្រតិបត្តិអាជីវកម្ម (សន្សំ និងបណ្តាញ)
ដោយ:
​ភ្នំពេញ​៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ កា​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ បើ​យោងតាម​ទិន្នន័យ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​ឲ្យ​ដឹងថា ចំនួន​អ្នកប្រើប្រាស់​សេវា​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​កើនឡើង​ដល់​ចំនួន​ប្រមាណ​ជា ៦​លាន​នាក់ ក្នុងនោះ​អតិថិជន កម្ចី​មាន​ចំនួន​២,៥​លាន​នាក់ និង​ចំនួន​អតិថិជន​សន្សំ​មាន​ចំនួន​៣,៥​លាន​នាក់ នេះ​បើ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៦​។ មាន​សេវា​ពីរ​ធំៗ​ក្នុងចំណោម​សេវា​ជាច្រើន​ទៀត​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​គឺ​សេវា​ប្រាក់កម្ចី និង​សន្សំ ដែល​ប្រជាជន​កម្ពុជា​បាន និង​កំពុង​ប្រើប្រាស់​។ កាលពីមុន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន​សេវា​តែ​ប្រាក់កម្ចី និង​សេវា​ផ្សេងៗ​ទៀត​តែប៉ុណ្ណោះ មិនមាន​សេវា​ប្រាក់​សន្សំ​ទេ ទើបតែ​មកដល់​ឆ្នាំ​២០១៤ ធនាគារជាតិ​នៃ​កម្ពុជា​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ផ្តល់​សេវា​ប្រាក់​សន្សំ​ពីសារ​ណ​ជន​បាន​។ ជា​លទ្ធផល​សេវា​ប្រាក់​សន្សំ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

​ជាមួយគ្នានេះ​ផងដែរ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានទទួល​ប្រាក់​សន្សំ​ពី​អតិថិជន​របស់ខ្លួន​មានការ​កើន​ឡើងជា​លំដាប់​។ ក្នុង​ឆ្នាំ​២០១៦​នេះ អេ អឹម ខេ ទទួលបាន​ប្រាក់​សន្សំ​រហូតដល់​ជាង ៨៦ លាន​ដុល្លារ​អាមេរិក កើនឡើង ៣៧% ជាមួយ​អតិថិជន​សន្សំ​ជាង ២២ ម៉ឺន​នាក់ កើនឡើង ៦៥% នេះ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៥​។ ការកើនឡើង​ប្រាក់​សន្សំ​នេះ ដោយសារតែ អេ អឹម ខេ (១) ផ្តល់​សេវា​ប្រាក់​សន្សំ​សម្បូរបែប មាន​ភាពបត់បែន  (២) មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ទូលាយ​ទូទាំងប្រទេស (៣) អត្រា​ការប្រាក់​ខ្ពស់ (៤) បុគ្គលិក​ផ្តល់​សេវា​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ដែលជា​កត្តា​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​។ 
   
​លោក ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម (​សន្សំ និង​បណ្តាញ​) អេ អឹម ខេ បាន​មានប្រសាសន៍ថា “ ការកើនឡើង​ប្រាក់​សន្សំ និង​ចំនួន​អតិថិជន​នៅ អេ អឹម ខេ ដោយសារតែ អេ អឹម ខេ ផ្តល់​ប្រភេទ​គណនី​សន្សំ​ច្រើន​ប្រភេទ មាន​ទំនុកចិត្ត​ខ្ពស់ ជាមួយនឹង​អត្រា​ការប្រាក់​ខ្ពស់ ជាពិសេស​អត្រា​ការ សម្រាប់​ប្រាក់រៀល​។ លោក​បាន​បន្ថែមទៀតថា អេ អឹម ខេ ក៏មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ទូលាយ​ទូទាំងប្រទេស ក្នុងនោះ​មាន ១៥១ ការិយាល័យ  ភ្នា្ក​ក់​ងារ​ជាង​២.៥០០ ម៉ាស៊ីន​ដក​/​ដាក់​ប្រា​ក់ដោយ​ស្វ័យប្រវត្តិ (ATM/CDM) ៥៨ និង​បុ​គ្ក​លិ​កជាង ២.៣០០​នាក់​។ ភ្ជាប់​ជាមួយ​គណនី​សន្សំ អេ អឹម ខេ ក៏មាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖ ផ្តល់ជូន​សេវា​ធានារ៉ាប់រង​គ្រោះថ្នាក់​ជា​បុគ្គល​ដោយ​ឥតគិតថ្លៃ​សម្រាប់​គណនី​សន្សំ​កូន​ឆ្លាត កាត​អេ​ធី​អឹម​របស់ អេ អឹម ខេ អាច​ប្រើប្រាស់​ជា​កាត​បញ្ចុះតម្លៃ នៅតាម​ទីតាំង​ដែលជា​ដៃគូ​ពាណិជ​កម្ម​ជាង​១.២០០​កន្លែង នៅ​ទូទាំងប្រទេស​។​” លោក​បាន​ឲ្យ​ដឹង​ទៀតថា “​ចំពោះ​សេវា​ប្រាក់​សន្សំ​នេះ នៅ​ថ្ងៃ​អនាគត អេ អឹម ខេ នៅតែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​តម្រូវការ​របស់​អតិថិជន ហើយ​យើង​នឹង​បន្ថែម​ផ​លិ​ផល និង​សេវា​ជាច្រើន​ដល់​អតិថិជន​របស់​យើង ដើម្បី​បំពេញតម្រូវការ​របស់​ពួកគាត់​។ យើង​នឹង​បន្ត​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​យើង​ជានិច្ច​។​”      

​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម ខែធ្នូ ឆ្នាំ​២០១៦ នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ជាង ២.៣០០​នាក់ អតិថិជន​សរុប​ជាង​៥២​ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង​១៤៨​លាន​ដុល្លារ​អាមេរិក ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥១ កន្លែង​នៅ​ទូទាំងប្រទេស និង មាន​ភ្នាក់ងារ​ជាង​២.៥០០​កន្លែង​។ អេ អឹម ខេ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន ដូចជា​៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com