អត្ថបទពាណិជ្ជកម្ម
Poipet PP SEZ Co., Ltd សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ​លើ​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​
20, Feb 2017 , 3:28 pm        
រូបភាព
​ក្រុមហ៊ុន Poipet PP SEZ Co., Ltd ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ Phnom Penh SEZ PLC (CSX: PPSP) បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ការយោគយល់​ជាមួយ​ក្រុមហ៊ុន B.Grimm Power Public Company Limited ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ឈានមុខ​គេ​នៅ​ប្រទេស​ថៃ ដើម្បី​អភិវឌ្ឍ​បណ្ដាញ បញ្ជូន និង​ចែកចាយ​អគ្គិសនី​ផ្ដាច់មុខ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PPSEZ​។​

​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​នា​ថ្ងៃ​ចន្ទ ទី​២០ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ចែង​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ទាំងពីរ (Poipet PP SEZ Co., Ltd និង B.Grimm Power Public Company Limited) លើ​ការអភិវឌ្ឍ​បណ្ដាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​ផ្ដាច់មុខ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PPSEZ ដែល​នឹង​លេចចេញ​ជា​រូបរាង​នៅពេល​ខាងមុខ​។​



​នៅក្រោម​អនុស្សារណៈ​នៃ​ការយោគយល់​នេះ ភាគី​ទាំងពីរ​ឯកភាពគ្នា ធ្វើការ​សិក្សា​លើ​ផែនការ​អភិវឌ្ឍ សាងសង់ កាន់កាប់ ដំណើរការ និង​ថែទាំ​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី និង​/​ឬ​គម្រោង​ផលិត​ថាមពល ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី Poipet PPSEZ ។ នៅពេល​ប្រព័ន្ធ​នេះ​ដំណើរការ ភាគី​ទាំងពីរ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​តែ​អតិថិជន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PPSEZ ប៉ុណ្ណោះ ដោយ​ផ្អែកលើ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ជាវ​ថាមពល​អគ្គិសនី (PPA)​។

​ពិធី​ចុះហត្ថលេខា​នេះ ប្រព្រឹត្តទៅ​ដោយមាន​វត្ត​មាន​លោកជំទាវ​ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Phnom Penh SEZ, PLC និង​លោកស្រី Preeyanart Soontornwata ប្រធាន​ក្រុមហ៊ុន B.Grimm Power Public Company Limited ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ទាំងពីរ​ផងដែរ​។​



​ក្រុមហ៊ុន Poipet PP SEZ Co., Ltd គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​កាន់កាប់​ហ៊ុន​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន Phnom Penh SEZ PLC ដែល​អភិវឌ្ឍ និង​ដំណើរការ​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PP SEZ នេះ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ទំហំ​ផ្ទៃដី​សរុប​ប្រហែល  ហិកតា ៦៦ ស្ថិត​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​កៀក​និង​ផ្លូវ​អាស៊ាន​ហាយវ៉េ​យ៍​លេខ​១ ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ហូជីមិញ​ជាមួយ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PP SEZ ឆ្លើយតប​នឹង​តម្រូវការ​របស់​រោងចក្រ​ផលិត​បច្ចេកវិទ្យា​ខ្ពស់ៗ ដែល​សព្វថ្ងៃ​កំពុងតែ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ថៃ ព្រមទាំង​រោងចក្រ​ផ្សេងទៀត​ដែល​នៅពេល​អនាគត​ចង់​ទាញយក​ផលប្រយោជន៍​ពី​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ​នៅ​ចំ​កណ្ដាល​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)​។ បច្ចុប្បន្ន តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ចាប់​បើក​ដំណើរ​អាជីវកម្ម​ហើយ​។​



​ក្រុមហ៊ុន B.Grimm Power PLC៖ B.Grimm Power គឺជា​គម្រោង​នាំមុខគេ​មួយ​ក្នុងចំណោម​គម្រោង​នាំមុខ​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​ផលិត​ថាមពល​ឯកជន​របស់​ប្រទេស​ថៃ ដោយមាន​ប្រវត្តិ​ជោគជ័យ​ខ្លាំង​លើ​ការអភិវឌ្ឍ ផ្ដល់​ហិរញ្ញប្បទាន​សាងសង់ និង​ដំណើរការ​រោងចក្រ​ថាមពលបៃតង​។

B.Grimm Power គឺជា​ក្រុមហ៊ុន​ថាមពល​លំដាប់​ពិភពលោក ដែល​ផ្ដោត​គោលដៅ​ទៅលើ​ការបំពេញ​តម្រូវការ​រ​បស់​សម្ព័ន្ធ​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង និង​សង្គម​ទាំងមូល តាមរយៈ​ការធ្វើ​អាជីវកម្ម​ដោយមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់ និង​មាន​ភាព​សុខដុម​ជាមួយនឹង​អ្នកជិតខាង និង​បរិស្ថាន​។ B.Grimm Power កសាង និង​ដំណើរ​រោងចក្រ​ថាមពល​នៅក្នុង​ប្រទេស​ថៃ វៀតណាម និង​ឡាវ ដោយ​ផ្ដល់​ថាមពល​អគ្គិសនី និង​ចំហាយ​ស្អាត អាច​ទុកចិត្តបាន ហើយ​មានតម្លៃ​ធូរ​ថ្លៃ​ដល់​បណ្ដាញ​ខ្សែ​ចែកចាយ​របស់​ប្រទេស​ទាំងនោះ ព្រមទាំង​រោងចក្រ​ធំៗ​ប្រមាណ​ជិត​២០០​កន្លែង​។ យើង​បានចាប់ផ្ដើម​វិនិយោគ​ថវិកា​ជាង ១០០​ពាន់​លាន​បាត លើ​គម្រោង​រោងចក្រ​ថាមពល​ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​។​



​បច្ចុប្បន្ន ក្រុមហ៊ុន B. Grimm Power ដំណើរការ​រោងចក្រ​ថាមពល​ចំនួន ២៨ ដោយ​ក្នុងនោះ​មាន​រោងចក្រ​ថាមពល​ដើរ​ដោយ​ចំហាយ​ចំនួន​១២ ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​១៥​និង​រោងចក្រ​ដើរ​ដោយ​ប្រេងម៉ាស៊ូត​ចំនួន​១ ដែលជា​សរុប​ផលិត​ថាមពល​បាន ១,៦២៦​មេ​ហ្គា​វ៉ា​ត់ និង​ចំហាយ ៣៥០​តោន​ក្នុង​មួយ​ម៉ោង​។ ស្ថានីយ​ថាមពល​ទាំងអស់​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​នេះ​សុទ្ធតែ​ស្ថិតនៅក្នុង​អចលនទ្រព្យ​ឧស្សាហកម្ម​ធំៗ ក្នុងនោះ​រួមទាំង Amata Nakorn, Amata City, Bangkadi Industrial Park, Hemaraj Chonburi, Laem Chabang ដែល​អតិថិជន​ទទួលបាន​អត្ថប្រយោជន៍​ពី​ថ្លៃ​ផលិត​អគ្គិសនី​ទាប និង​អាច​ទុកចិត្តបាន​កម្រិត​ខ្ពស់​។ ក្រុមហ៊ុន​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឧស្សាហកម្ម ហើយ​បច្ចុប្បន្ន​បម្រើ​អតិថិជន​ឧស្សាហកម្ម​ជាង ៣០០​ក្រុមហ៊ុន​។

​គិត​ត្រឹម​ឆ្នាំ​២០២១ ក្រុមហ៊ុន​រំពឹងថា​នឹងមាន​គម្រោង​សរុប ៤៣​គម្រោង ដែល​គិត​ជា​ទឹកប្រាក់​ស្មើនឹង​ប្រមាណ ៥៩​ពាន់​លាន​បាត រួមជាមួយ សមត្ថភាព​ផលិត​ថាមពល​រួម ២,៣៨៣.៣ មេ​ហ្គា​វ៉ា​ត់ ក្នុងនោះ ២,១៣៧.៥ មេ​ហ្គា​វ៉ា​ត់ ផលិត​ចេញពី​រោងចក្រ​ថាមពល​ដើរ​ដោយ​ចំហាយ ១១៤.២ មេ​ហ្គា​វ៉ា​ត់​បានមកពី​រោងចក្រ​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ១០២.៦​មេ​ហ្គា​វ៉ា​ត់​បានមកពី​រោងចក្រ​ដើរ​ដោយ​ថាមពល​វា​រី​អគ្គិសនី ១៦.០ មេ​ហ្គា​វ៉ា​ត់ បានមកពី​កសិដ្ឋាន​ខ្យល់ និង ១៣.០ មេ​ហ្គា​វ៉ា​ត់​បានមកពី​រោងចក្រ​ថាមពល​ដើរ​ដោយ​ប្រេងម៉ាស៊ូត ដោយ​បូករួម​ទាំងអស់​មាន​ចំហាយ​សរុប ៥០០​តោន​ក្នុង​មួយ​ម៉ោង​។​



​ក្រុមហ៊ុន​មានបំណង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ចាប់ផ្ដើម​ពី​សេវា​បញ្ជូន និង​ចែកចាយ​ថាមពល​ផ្ដាច់មុខ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PPSEZ ពីព្រោះ​ក្រុង​ប៉ោយប៉ែត​មាន​សក្ដានុពល​ល្អ​ក្នុងការ​ទាក់ទាញ​រោងចក្រ​ដែល​ផលិត​ផលិតផល​មានតម្លៃ​បន្ថែម​ខ្ពស់​ពី​ប្រទេស​ថៃ​។

​ដោយមាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​ព្រំដែន​ថៃ និង​ជិត​ផ្លូវ​ហាយវ៉េ​យ៍​អាស៊ាន​លេខ​១ ដែល​នឹង​ស្ថាបនា​នាពេល​អនាគត តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PPSEZ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​រោងចក្រ​ផលិត​បច្ចេកវិទ្យា​ខ្ពស់ៗ​ដែល​សព្វថ្ងៃ​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ថៃ ព្រមទាំង​រោងចក្រ​ផ្សេងទៀត​ដែល​នៅពេល​អនាគត ចង់​ទាញយក​ផលប្រយោជន៍​ពី​ទីតាំង​យុទ្ធសាស្ត្រ​ល្អៗ​នៅ​ចំ​កណ្ដាល​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com