អត្ថបទពាណិជ្ជកម្ម
ក្រុមយុវជន IAMOriginal បង្កើតព្រឹត្តិការណ៍តន្ត្រីដំបូងដើម្បីលើកស្ទួយដល់ការនិពន្ធចម្រៀងស្នាដៃដើម
× ក្រុមការងារ IAmOriginal សហការជាមួយ Smart Music និងក្រុមហ៊ុនស្រាបៀរ Angkor Premium Beer នឹងរៀបចំ ព្រឹត្តិការណ៍តន្ត្រី Truck Music Festival ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក ដែលនឹងត្រូវចាប់ផ្តើមឡើងពីម៉ោង ២ រសៀល រហូតដល់ម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី ២៥ និង ២៦ ខែកុម្ភៈខាងមុខនេះ នៅកោះពេជ្រ ។
ព្រឹត្តិការណ៍តន្ត្រីនេះនឹងធ្វើឡើងក្នុងគោលបំណងលើកស្ទួយ និងគាំទ្រដល់អ្នកនិពន្ធ ផលិតករតន្ត្រី អ្នកចម្រៀងដែលខិតខំបង្កើតបទចម្រៀងជាស្នាដៃដើមរបស់ខ្លួន ហើយរាល់ថវិកាដែលរកបានពីការរៀបចំព្រឹត្តិការណ៍តន្ត្រីនេះ ក្រុមការងារ IAmOriginal នឹងបង្កើតជាអាហារូបករណ៍សម្រាប់ជាជំនួយថវិកា ដោយផ្តល់ជាវគ្គបណ្តុះបណ្តាល និងការបង្កើតបទចម្រៀងថ្មីៗដល់អ្នកនិពន្ធចម្រៀងស្នាដៃដើមវ័យក្មេង ហើយនេះជាផ្នែកមួយរបស់គម្រោង Music Sponsorship Program របស់ក្រុមការងារ IAmOriginal ។ អ្នកនិពន្ធវ័យក្មេងទាំងនេះ នឹងត្រូវឆ្លងកាត់ការជ្រើសរើស និងជម្រុះពីសំណាក់អ្នកមានបទពិសោធន៍ខាងតន្ត្រី ហើយពួកគេនឹងក្លាយជាអ្នកនិពន្ធ និងអ្នកចម្រៀងអាជីពក្រោមគម្រោងនេះ។
ព្រឹត្តិការណ៍តន្ត្រីTruck Music Festival នឹងនាំមកនូវបទពិសោធន៍ថ្មី ក្នុងការប្រគុំតន្ត្រីនៅប្រទេសកម្ពុជា ដោយយើងមិនត្រឹមតែមានការសម្តែងចម្រៀងពីសិល្បករប៉ុណ្ណោះទេ ប៉ុន្តែពួកយើងថែមទាំងបង្កើតអោយមានសកម្មភាពជាច្រើនទៀតដូចជា Talent Station ដែលជាកន្លែងសម្រាប់បង្ហាញសមត្ថភាពរបស់អ្នកនិពន្ធ និងអ្នកចម្រៀងថ្មីៗ។ ចំណែក Mini Market ដែលជាទីតាំងពិព័រណដែលមានលក់នូវអាហារ ភេសជ្ជ និងរបស់ប្រើប្រាស់ជាច្រើនប្រភេទ ហើយក៏មាននូវការបង្ហាញសិល្បៈផ្សេងៗទៀតដូចជា គំនូរ និង អាជីវកម្មបែបច្នៃប្រឌិត ដើម្បីផ្តល់ឪកាសអោយអ្នកទាំងនោះ បានបង្ហាញពីសមត្ថភាពរបស់ពួកគាត់ មិនតែប៉ុណ្ណោះ Truck Music Festival ក៏មានការលេងហ្គេមកំសាន្តសប្បាយជាច្រើនទៀត។
ក្រុមការងារ IAmOriginal ជឿជាក់ថានឹងបង្កើតព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យ មួយសម្រាប់អោយអ្នកចូលរួម ក៏ដូចជាសម្រាប់សិល្បករ សិល្បការនីទាំងអស់ ហើយព្រឹត្តិការណ៍តន្ត្រី នេះធានាថានឹងខុសប្លែកពីព្រឹត្តិការណ៍តន្ត្រីផ្សេងៗទៀតដែលធ្លាប់មាននៅប្រទេសកម្ពុជា នេះជាការលើកឡើងរបស់កញ្ញា គង់ សុខលីន ដែលជាអ្នកតំណាងអោយក្រុមការងារ IAmOriginal។
លោក Kenny Lim ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Cambrew, Ltfd មានចំណាប់អារម្មណ៍ចំពោះការឧបត្ថម្ភទៅលើព្រឹត្តការណ៍តន្ត្រីនេះថា “ ការឧបត្ថម្ភទៅលើព្រឹត្តការណ៍ តន្ត្រីនេះ គឺជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនលោកផ្ទាល់ ក្នុងន័យដើម្បីជួយគាំទ្រ និង សារទរចំពោះតន្ត្រីស្នាដៃដើមនៅក្នុងប្រទេសកម្ពុជា នៅពេលនិយាយពីតន្ត្រី Angkor Premium Beer មានមោទនភាពក្នុងការសហការជាមួយព្រឹត្តការណ៍ដែលជម្រុញអោយមានភាពច្នៃប្រឌិត ក្នុងការបង្កើតស្នាដៃដើម ពួកយើងជឿជាក់ថា ការចូលរួមសហការនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការ លើកស្ទួយតន្ត្រីជាតិ និងផ្តល់ឪកាសអោយតន្ត្រីករវ័យក្មេងបាននឹងបញ្ចេញសមត្ថភាព នឹង អភិវឌ្ឍទេពកោសល្យរបស់ពួកគេអោយកាន់តែប្រសើរ ឡើង។ ”
ដោយសារតែមានគោលដៅតែមួយក្នុងការចូលរួមគាំទ្រសិល្បៈតន្ត្រីខ្មែរ នឹងជាអ្វីដែល Smart Music តែងតែយកចិត្តទុកដាក់នោះ Smart Music ក៏ជាអ្នកឧបត្ថម្ភធំមួយ ដើម្បីជំរុញអោយព្រឹត្តិការណ៍តន្ត្រីដ៏ធំមួយនេះកើតឡើងផងដែរ ក្រៅពីឧបត្ថម្ភក្នុងព្រឹត្តិការណ៍តន្ត្រី Truck Music Festival Smart Music បានចូលរួមគាំទ្រនូវព្រឹត្តិការណ៍ ផ្សេងៗជាច្រើនទៀតដែលទាក់ទងនឹង តន្ត្រីស្នាដៃដើម រួមមាន Smart Mega Concert, Stand with us to support khmer music campaign និង Smart Music App ជាដើម។ Smart Music ជឿជាក់ថាការចូលរួមនេះនឹងជំរុញឱ្យយុវជនខ្មែរដែលស្រលាញ់ និង ចូលចិត្តខាងផ្នែកតន្ត្រី មានកម្លាំងចិត្តបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។
សម្រាប់សំបុត្រចូលរួមព្រឹត្តិការណ៍តន្ត្រី Truck Music Festival មានតម្លៃចាប់ពី ៣ ដុល្លារឡើងទៅ។ ទូរសព្ទមកកាន់លេខ 098 215 006 ឬ 098 215 001 ដើម្បីទិញសំបុត្រ។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក https://www.facebook.com/IAmOriginal.Campaign/
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com