ជាតិ
សិល្បះ
ល្ខោនស្បែកធំរឿងរាមកេរ្តិ៍ ត្រូវសម្តែងជូនសាធារណជនដោយឥតគិតថ្លៃ នៅបណ្ណាល័យជាតិ
× ប្រសិនបើលោកអ្នកគាំទ្រសិល្បៈបុរាណខ្មែរ សូមលោកអ្នកចូលរួមគាំទ្រ និងទស្សនាដោយឥតគិតថ្លៃ ការសម្តែងល្ខោនស្រមោលស្បែកធំរឿង រាមកេរ្តិ៍ នៅទីធ្លាបណ្ណាល័យជាតិ។ ការសម្តែងនេះនឹងប្រព្រឹត្តទៅនៅម៉ោង៧ដល់ម៉ោង៨យប់នៃថ្ងៃទី២២ខែកុម្ភៈនេះ។
ល្ខោនស្រមោលស្បែកធំ ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌអរូបិយនៃអង្គការយូណេស្កូនៅឆ្នាំ២០០៥ នឹងត្រូវសម្តែងដោយក្រុមសិល្បករនៃសមាគមសិល្បករគោកធ្លក។
លោក ភឿង កុម្ភៈ ប្រធានសមាគមនេះ បានចំណាយពេលវេលា៣ឆ្នាំដើម្បីស្រាវជ្រាវអំពីរឿងរាមកេរ្តិ៍ ហើយដើម្បីប្រែសម្រួល និងសរសេររឿងបុរាណនេះឡើងវិញសម្រាប់សម្ដែងជាទម្រង់ល្ខោនស្រមោលស្បែកធំពីដើមដល់ចប់ក្នុងរយៈពេល៤ម៉ោង៣០នាទី។
គម្រោងរឿងរាមកេរ្តិ៍ ដែលត្រូវសម្តែងក្នុងទម្រង់ល្ខោនស្រមោលស្បែកធំនេះ បានទទួលការគាំទ្រពីក្រសួងវប្បធម៌ ក្រសួងអប់រំ និងអង្គការយូណេស្កូ។ តួកុនហូលីវូតរបស់អាមេរិក អ្នកស្រី អេនជេលលីណា ចូលី (Angelina Jolie) ក៏បានផ្តល់ការគាំទ្រគម្រោងល្ខោនស្បែកធំរឿងរាមកេរ្តិ៍នេះដែរ៕
សូមទស្សនាវីដេអូ៖
Tag:
ស្បែកធំ
រាមកេរ្តិ៍
គោកធ្លក
© រក្សាសិទ្ធិដោយ thmeythmey.com