ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជូននិស្សិតគិលានុបដ្ឋាក៨នាក់ ឲ្យចុះកម្មសិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ រយៈពេល ០២ សប្តាហ៍
21, Feb 2017 ,
10:35 am
រូបភាព
×
ដោយ:
ជី ដាណា
នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះសាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំបញ្ជូននិស្សិតផ្នែកគិលានុបដ្ឋាកចំនួន ៨នាក់ ឲ្យចុះកម្មសិក្សានៅ ក្រៅប្រទេស ទៅសាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃ រយៈពេល ០២ សប្តាហ៍។
ដំណើរចុះកម្មសិក្សានេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សម្រាប់និស្សិតផ្នែកគិលានុបដ្ឋាក។ គួរបញ្ចាក់ផងដែរថាក្នុងឆ្នាំសិក្សា ២០១៥-២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជូន និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានដូចជានិស្សិត ផ្នែកវេជ្ជសាស្ត្រ ទន្តសាស្ត្រ ឱសថសាស្ត្រ និង ផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ចុះកម្មសិក្សានៅក្រៅប្រទេសសរុបចំនួន ១៩២នាក់ ក្នុងនោះមានប្រទេស ជប៉ុន កូរ៉េ សិង្ហបូរី ម៉ាឡេស៊ី ថៃ និង វៀតណាម។
សូមជម្រាបផងដែរថាការរៀបចំបញ្ជូននិស្សិតចុះកម្មសិក្សានៅក្រៅប្រទេសនេះក្នុងគោលបំណង ដើម្បីឲ្យនិស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានឱកាសបានក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសដែលមានស្តង់ដាវិស័យសុខាភិបាលខ្ពស់ មានការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិ សម្រាប់ឲ្យនិស្សិតអាចអភិវឌ្ឍសម្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតទៀត ហើយចូលរួមកសាងទំនុកចិត្តប្រជាពលរដ្ឋកម្ពុជាលើគុណភាពវិស័យសុខាភិបាលរបស់ខ្លួននិងអាចប្រកួតប្រជែងផ្នែកខាងគុណភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់នាថ្ងៃអនាគត ។
សាកលវិទ្យាល័យពុទ្ធសាស្ត្រ នឹងមានគម្រោងបញ្ជូននិស្សិតផ្នែកផ្សេងៗទៀត ឲ្យចុះកម្មសិក្សានៅក្រៅប្រទេស រយៈពេលខ្លី និងរយៈពេលវែងជាបន្តបន្ទាប់នាពេលខាងមុខនេះ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម