អត្ថបទពាណិជ្ជកម្ម
ចម្រៀង​នៃ​មហោស្រព​ភាសា និង​វប្បធម៌​អន្តរជាតិ​
21, Feb 2017 , 11:01 am        
រូបភាព
ដោយ:
​សូម​គិត​ស្រមើរ​ស្រមៃ​ថា មាន​ប្រជុំ​កោះ​ចំនួន​៦០០០ ដែល​នៅ​ផ្តុំគ្នា ហើយ​ក្រៅ ពី​នោះ គឺ​គ្មានអ្វី​ទាំងអស់ មើលទៅ គឺមាន​តែ​លំហ​អាកាស​ដ៏​ស្ងៀមស្ងាត់ ហើយ​កោះ នីមួយៗ មាន​ភាព​ទាក់ទាញ​ផ្សេងៗ​គ្នា ដែល​ពោរពេញ​ទៅដោយ​ពណ៌​ចម្រុះ និង​មាន ទេសភាព យ៉ាង​ស្រស់ត្រកាល​។ ក៏​ដូចគ្នានេះដែរ សូមអ្នក​គិត​អំពី​សម្លៀកបំពាក់ ដែល មាន​លក្ខណៈខុសៗ​គ្នា​ជាច្រើន មើលទៅ​ធ្វើឱ្យ​អ្នក​វង្វេង​នឹង​សម្រស់​ស្នាដៃ ដែល មិនអាច​ប្រៀបផ្ទឹម​បាន ជាមួយនឹង​ការ​កាត់ដេរ  ការ​ដេរ​ប៉ាក់ ការរៀបចំ​ដ៏​ផ្ចិតផ្ចង់ ប្រកប ដោយ​ការយកចិត្តទុកដាក់​។ ក្នុងពេលដែល​អ្នក​កំពុងតែ​លង់ ជាមួយនឹង​ទស្សនីយភាព ដ៏​បំព្រង​ទាំងនេះ  ក្លិន​ដ៏​គួរឱ្យ​ឈ្ងុយឆ្ងាញ់ នៃ​មី​ដែល​ទើបតែ​ស្រុះ​ហើយ​ភ្លាមៗ បាន សា​យមក​ជាមួយនឹងរ​ស​ជាតិ​ដ៏​ពិតប្រាកដ និង​មាន​លក្ខណៈ​ខុសពី​ស្តង់ ខាង​ប្រទេស កម្ពុជា​។​

​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​អ្នក​ទាំងអស់គ្នា​ស្រង់​យក​បទពិសោធន៍ ហើយ​អ្វី ដែល​ខ្ញុំ​បាន​បរិយាយ​មកនេះ គឺ​មិនចាំបាច់​ចាក​ចេញពី​ព្រះរាជាណាចក្រ​អច្ឆរិយៈ​នេះ ទេ​។ នា​ថ្ងៃទី​២៥  ខែកុម្ភៈ ខាងមុខនេះ  អ្នក​ទាំងអស់គ្នា​អាចមក​ដកយក​បទពិសោធ​ន៍ នៃ​មហោស្រព​ភាសា និង​វប្បធម៌​អន្តរជាតិ​នៅ​កម្ពុជា លើក​ទី​៣ ដែល​បានរៀបចំ​ដោយ អង្គការ​ភាសា និង​វប្បធម៌​អន្តរជាតិ​កម្ពុជា (ILCO) ដោយមាន​កិច្ចសហការ​ជាមួយនឹង សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ និង​វិទ្យាស្ថាន​សន្ទនា​មេគង្គ​។​
​កន្លែង​ដែល​ខ្ញុំ​ទើបតែ​បាន​បរិយាយ​នេះ គឺជា​ស្តង់​ដែល​តំណាងឱ្យ​ប្រទេស  ឥណ្ឌូនេស៊ី​។ អ្នក​អាច​រំពឹង​ទុកជាមុន​ថា​នឹង​បាន​រកឃើញ​នូវ​ភាព​អស្ចារ្យ​ដទៃទៀត នៅ​
​ពេលដែល​អ្នក​បាន​ទៅ​ទស្សនា​ស្តង់​ចំនួន ៤៤​ផ្សេងទៀត ក្នុងចំណោម​ប្រទេស​ទាំង អស់ សរុប​ចំនួន ៤៥​ប្រទេស​។​

​ស្តង់​នីមួយៗ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកទស្សនា ទៅលើ​ភាពខុសប្លែក គ្នា ព្រមទាំង​មាន​ព័ត៌មាន​ច្បាស់លាស់ និង​មាន​រចនា​ពណ៌​ចម្រុះ  មាន​ល្បែង​កំសាន្ត ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ម្ហូបអាហារ ដែល​នឹងមាន​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ និង​សម្រាប់​លក់​ជាច្រើន​ទៀត​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ នៅ​អាគារ​A រួមជាមួយ​នឹង ភាព​គួរឱ្យភ្ញាក់ផ្អើល​ផ្សេងៗ​ទៀត នៅ​អាគារ​B នៃ​សាល​មហោស្រព​កោះ​ពេជ្រ​។ នៅក្នុង​នោះ​មាន​ទាំង របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ  រួមទាំង​ចម្រៀង និង​តន្ត្រី​សព្វបែបយ៉ាង ដែល​នឹង​ចូលមក​ធ្វើឱ្យ​អ្នក​សប្បាយរីករាយ​ពេញ​មួយថ្ងៃ​។   នេះ​គឺជា​បទពិសោធន៍​មួយ ដែល​អ្នក​មិនអាច​រំលង និង​បំភ្លេច​មិនបាន​ក្នុង​រយៈពេល ដ៏​យូរអង្វែង​។ អ្នក​ក៏​ប្រហែលជា​អាច​រកឃើញ​នូវ​អ្វី ដែល​អ្នក​មិនទាន់បាន​ស្គាល់ នៅពេល​អ្នក​ទៅ​ទស្សនា​ប្រទេស​ទាំងនោះ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com