ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់ ៧​យ៉ាង ដែល​ធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស​កាន់តែខ្លាំង​
21, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរស់នៅ​ជាម​នុស្ស វា​ពិតជា​មិនអាច​ចៀសផុត​ឡើយ​នូវ​ជីវិត​ដែលមាន​ភាព​តានតឹង ដូច្នេះ​មនុស្ស​ជាច្រើន​តែងតែ​ប្រើ​មធ្យោបាយ​គ្រប់យ៉ាង​ដើម្បី​បន្លប់​ភាព​តានតឹង​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស​កាន់តែខ្លាំង​ថែមទៀត​ដោយ​មិនដឹង​ខ្លួន​។​



​ញ៉ាំ​កាហ្វេ​
​សម្រាប់​មនុស្ស​ភាគច្រើន ការ​ញ៉ាំ​កាហ្វេ​អាចជួយ​ពួកគេ​រំងាប់​អារម្មណ៍​បាន ប៉ុន្តែ​ពេលខ្លះ​វា​ក៏​អាច​បណ្តាល​ឲ្យ​ស្ត្រេ​ស​កាន់តែខ្លាំង​បានដែរ ដោយសារតែ​ផល​រំខាន​របស់​ជាតិ​កាហ្វេ​អ៊ី​ន ដែល​នាំ​ឲ្យ​ឈឺក្បាល ថប់​អារម្មណ៍ ឡើង​សម្ពាធ​ឈាម និង​ញ័រ​ដើមទ្រូង​។ កាហ្វេ​តែមួយ​មុខ​មិនមែន​ធ្វើ​ឲ្យ​ស្ត្រេ​ស​កាន់តែខ្លាំង​ទេ តែមាន​អ្វី​ច្រើន​ផ្សេងទៀត​ជាមួយនឹង​ជាតិ​កាហ្វេ​អ៊ី​ន​ឯណោះ​។ ភាគច្រើន គ្រាន់តែ​ញ៉ាំ​ទឹក​ត្រជាក់​មួយ​កែវ​ក៏​វា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​មាន​កម្លាំង និង​ផ្លូវ​ចិត្តល្អ​ឡើងវិញ​ដែរ​។​

​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​
​មាន​មនុស្ស​ជាច្រើន​តែង​ជ្រើសរើស​ការ​ញ៉ាំ​របស់​ផ្អែមៗ​នៅពេល​ពួកគេ​ចង់​រំងាប់​អារម្មណ៍​តានតឹង​។ ជា​អ​កុស​ល្យ ការធ្វើ​បែបនេះ​គ្រាន់តែ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​តែប៉ុណ្ណោះ​។ ដល់ពេល​ជាតិ​ស្ករ​ថយចុះ​វិញ អ្នក​នឹងមាន​អារម្មណ៍​ស្ត្រេ​ស​កាន់តែខ្លាំង​។​

​មិន​ញ៉ាំ​អាហារ​
​ការដែល​ចេះតែ​តម​អាហារ គ្រាន់តែ​ជា​ទម្លាប់​អាក្រក់​មួយ​ប្រភេទ​ដែល​នាំ​ឲ្យ​អារម្មណ៍​ចេះតែ​ចង់​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ទៅវិញ​ទេ​។ កាលណា​ដែល​ក្រ​ពេះ​កូ​ដោយសារតែ​គ្មាន​អាហារ វា​ជាស​ញ្ញា​ច្បាស់លាស់​មួយ​ដែល​បញ្ជាក់ថា ប្រព័ន្ធ​ជាច្រើន​ក្នុង​ខ្លួន​កំពុងតែ​ខ្វះ​ជីវជាតិ​ចិញ្ចឹម ដូច្នេះ​វា​ពិតជា​ងាយ​នឹង​បង្កបញ្ហា​ក្នុង​ខ្លួន​ណាស់​។​

​លេង​ក្នុង​បណ្តាញ​សង្គម​

​ការសិក្សា​ជាច្រើន​បាន​ឲ្យ​ដឹងថា ការចំណាយ​ពេលវេលា​២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​រាល់ថ្ងៃ លើ​ការលេង​ក្នុង​បណ្តាញ​សង្គម អាចធ្វើ​ឲ្យ​អ្នកមាន​ការ​ថប់​អារម្មណ៍​កាន់តែច្រើន និង​ស្ត្រេ​ស​កាន់តែខ្លាំង​។ ការ​ផូស​រូបភាព ឬ Status គ្រប់ពេល អាច​នឹងធ្វើ​ឲ្យ​អ្នក​សាំ​ចិត្ត​កាន់តែខ្លាំង ជាពិសេស​កាលណា​ដែល​រូបភាព ឬ Status ទាំងនេះ​មិនមាន​ការចូល​ចិត្តច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com