ជាតិ
សេដ្ឋកិច្ច
មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ​១ ចូលរួម​ដេញថ្លៃ​យកប្រាក់​រៀល​របស់ NBC នៅ​ខែកុម្ភៈ​នេះ​
22, Feb 2017 , 9:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ការដេញថ្លៃ​លើក​ទី​៥ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​បញ្ចេញ​កម្ចី​ចំនួន ៨​ពាន់​លាន​រៀល ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​មួយ នៅ​ថ្ងៃទី​២១​ខែកុម្ភៈ​។
​សេចក្ដីជូនដំណឹង​រប​ស់ NBC បាន​ឲ្យ​ដឹងថា មាន​គ្រឹះស្ថាន​ចំនួន​មួយ​ប៉ុណ្ណោះ​ដែល​ចូលរួម​ដេញថ្លៃ​យក​សាច់​ប្រាក់រៀល​របស់ NBC នៅក្នុង​ខែ​នេះ​។ ទឹកប្រាក់​ដេញ​បាន​គឺ​ចំនួន ៨​ពាន់​លាន​រៀល ជាមួយ​អត្រា​ការប្រាក់ ៣​ភាគរយ​ក្នុង​មួយឆ្នាំ​។ NBC ដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់ ៤០​ពាន់​លាន​រៀល​ជា​រៀងរាល់ខែ​។​



​ការដេញថ្លៃ​ប្រាក់រៀល​នេះ គឺ​ស្ថិតនៅក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) របស់ NBC ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​។ សកម្មភាព​ដេញថ្លៃ​យកប្រាក់​រៀល​លើក​នេះ បាន​ថមថយ បើ​ប្រៀបធៀប​នឹង​ការដេញថ្លៃ​លើក​ទី​៤ ខែ​មុន ដែលមាន​គ្រឹះស្ថាន​ចំនួន​៣​ចូលរួម និង​ទឹកប្រាក់​ដេញ​បាន​សរុប​គឺ​ចំនួន ៩,៤​ពាន់​លាន​រៀល​៕


Tag:
 ប្រាក់រៀល​
  LPCO
© រក្សាសិទ្ធិដោយ thmeythmey.com