ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ឲ្យ​បណ្តាញ​ព័ត៌មាន​បំផុស​ការផ្សព្វផ្សាយ​ថា «​មីក្រូ​ហិរញ្ញវត្ថុ​មិនមែនជា​របស់​រដ្ឋ​»
22, Feb 2017 , 9:08 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ អន្តរ ជាតិ (PPIU) នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែកុម្ភៈ នេះ បាន​បន្ត​អំពាវនាវ​ដល់​គ្រប់​បណ្តាញ​ព័ត៌មាន និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់​ផ្សព្វផ្សាយ​ថា «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន គឺ​មិនមែនជា​របស់​រដ្ឋ​ទេ​»​។ បើតាម​ប្រមុខ​រដ្ឋាភិបាល នេះ​ជា​យុទ្ធនាការ​ពេញ​មួយឆ្នាំ ក្នុង​គោលបំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​លង់​ក្នុង​បំណុល​ដោយ​ច្រ​លំ​ថា ខ្លួន​បាន​ខ្ចី​ពីរ​ដ្ឋ​។​



​សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​ទូរទស្សន៍ ក៏ដូចជា​បណ្តាញ​អន​ឡាញ ដាក់​អក្សរ​រត់ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន គឺ​មិនមែនជា​របស់​រដ្ឋ​ទេ​» រីឯ​បណ្តាញ​ទូរ​សព្ទ​អាចដាក់​ជា​សំឡេង នៅពេល​ដែលមាន​ការហៅ​ចូល ជាដើម​៕



Tag:
 មីក្រូហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com