ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ថា ច្បាប់ដែលរដ្ឋសភាអនុម័ត មិនមែនសម្លាប់ប្រជាជនកម្ពុជាទេ
22, Feb 2017 , 9:27 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ សម្ដេច ហ៊ុន សែន បាន​និយាយថា ច្បាប់​ដែល​កម្ពុជា​អនុម័ត មិនមែន​បង្កើត​មក​ដើម្បី​សម្លាប់​ប្រជាជន និង​បង្ក​ឲ្យ​ប្រទេសជាតិ​បែកបាក់​គ្នា ដូច​មតិ​រិះគន់​កន្លងមក​នោះទេ​។

 

សម្ដេច និយាយថា កម្ពុជា​មិនអាច​ទទួលយកបាន ចំពោះ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ ពី​សំណាក់​បរទេស​ ដែលតែងតែរិះគន់ការអនុវត្តច្បាប់នៅកម្ពុជាឡើយ។ និយាយ​ដោយ​មិន​ចំឈ្មោះ ប្រមុខ​រដ្ឋាភិបាល បាន​ចោទ​ជា​សំនួ​រថា នៅពេលដែល​អ្នកឯង​ទម្លាក់​គ្រាប់បែក មកលើ​ទឹកដី​កម្ពុជា ដែល​សម្លាប់​ពលរដ្ឋ​កម្ពុជា​នោះ តើ​អ្នកឯង​បាន​គិតពី​សិទ្ធិមនុស្ស​ដែរ​ឫ​ទេ​? បើទោះជា​មិន​និយាយ​ចំឈ្មោះ​ក្តី តែ​ការលើកឡើង​របស់​សម្ដេច ហ៊ុន សែន បែបនេះ គឺ​ឆ្លើយតប​ទៅនឹង​អាមេរិក ដែល​បានចេញ​សេចក្តីថ្លែងការណ៍​សម្ដែង​ពី​ការព្រួយបារម្ភ ចំពោះ​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ កាលពី​ថ្ងៃទី​២០ កុម្ភៈ​។​

សូមស្តាប់សំឡេង៖





© រក្សាសិទ្ធិដោយ thmeythmey.com