អត្ថបទពាណិជ្ជកម្ម
ការធ្វើ​តេស្ត​នៅ​ប្រទេស​ផ្សេងៗ​គ្នា បាន​បញ្ជាក់ថា រថយន្ត Ford Ranger គឺជា​ជម្រើស​រថយន្ត​ទី​១​សម្រាប់​អ្នក​
22, Feb 2017 , 9:09 am        
រូបភាព
ជាមួយនឹង​សកម្មភាព​ការងារ​ដ៏​មមាញឹក​ប្រចាំថ្ងៃ ដែល​តម្រូវ​ឲ្យ​អ្នក​ត្រូវ បើកបរ​ដឹកទំនិញ​ធ្ងន់ៗ ដើម្បី​ទៅកាន់​គោលដៅ​ក្នុងស្ថានភាព​ផ្លូវ​ផ្សែងៗ​គ្នា ដូចជា ចុះ​ទឹក ភក់ ឡើង​ភ្នំ បើកបរ​កាត់​ភ្យុះ​ភ្លៀង និង​អូស​សណ្តោង​ផ្សេងៗ ជាដើម​។ វា​បាន​ជំរុញ​ឲ្យ​មនុស្ស​បច្ចុប្បន្ន​ងាក​ទៅរក​រថយន្ត​ប្រភេទ Pick-up ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពួកគេ ដែលជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​ទីផ្សារ​រថយន្ត Pick-up កាន់​តែមាន​សន្ទុះ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។​

​មនុស្ស​ប្រាំមួយ​នាក់ មកពី​ប្រទេស​ចំនួន​ប្រាំមួយ​ខុសៗ​គ្នា ដែល​ត្រូវការ​រថយន្ត​ដែលមាន​សមត្ថភាព​និង​អាច​ស៊ូ​នឹង​ការលំបាក ដើម្បី​ជួយ​សម្រេច​ភារកិច្ច​ពិបាក​បំផុត​របស់​ពួកគេ​។ តើ​រថយន្ត Ford Ranger អាចជួយ​ឱ្យ​ពួកគេ​ជំនះ​ឧបសគ្គ​ទាំងនេះ​បានទេ​?

​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែច្បាស់ ក្រុមការងារ​របស់ Ford បាន​សម្រេចយក​រថយន្ត Ford Ranger មក​ធ្វើតេស្ត​ផ្ទាល់​ជាមួយនឹង​ស្ថានភាព​ប្រចាំថ្ងៃ​ដែល​ប្រជាជន​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​តែងតែ​ជួបប្រទះ​។​
​ការធ្វើ​តេស្ត​នេះ​បាន​ធ្វើឡើង​នៅក្នុង ៦​ប្រទេស រួមមាន​ប្រទេស​អូស្ត្រាលី ម៉ាឡេស៊ី នូ​វែ​ល​ហ្សេ​ឡង់ ថៃ ភី​លី​ពី​ន និង​វៀតណាម ដែល​ជួបប្រទះ​ជាមួយនឹង​ឧបសគ្គ​ផ្សេងៗ​គ្នា​។​

​ប្រទេស​អូស្ត្រាលី​

​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​សត្វ​ក្រពើ​ទឹកប្រៃ​នៃ​ភាគ ខាងជើង​ប្រទេស​អូស្ត្រាលី ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើដំណើរ​តាម​ផ្លូវលំ​ប្រហែល ៩០​គម ទៅ​ដង​ទន្លេ Adelaide ។​



​ប្រទេស​ម៉ាឡេស៊ី​
​ការធ្វើដំណើរ​ទៅកាន់​កន្លែង​បោះជំរុំ កាត់​តាមផ្លូវ Kota Belud ដែល​ជាមាន​ឧបសគ្គ​ច្រើន ជាងគេ​នៅ​តំបន់​ភាគ​ខាងលិច​នៃ​រដ្ឋ Sabah ប្រទេស​ម៉ាឡេស៊ី​។​



​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​
​ការ​សណ្ដោង​ក្បាល Excavator ពី​រោង​ជាង​ដោយ​ឆ្លងកាត់​ព្រៃ​ភក់​មាន​ឧបសគ្គ​ច្រើន​ដើម្បី​ទៅកាន់​ការដ្ឋាន​ដែល​ស្ថិតនៅ​កណ្តាល​ទីក្រុង Auckland​។​



​ប្រទេស​ថៃ​
​ការធ្វើដំណើរ​ឡើង​ភ្នំ​ដោយ​ឆ្លង​កាត់ទឹក និង​ផ្លូវ​ភក់​តូចចង្អៀត​ដែលមាន​ផ្ទៃ​មិន​រាបស្មើ ទៅកាន់​ចម្ការ​ដាំ​កូនឈើ​នៅលើ​ភ្នំ​។​


​ប្រទេស​ភី​លី​ពី​ន​

​ការធ្វើដំណើរ​រហូតដល់​ទៅ​៦​ម៉ោង​នៅក្រោម​ព្យុះភ្លៀង​ធំ ដោយមាន​ដឹក​ថ្នាំសង្កូវ​និង​ឧបករណ៍​ពេទ្យ​មួយចំនួន​ទៅកាន់​តំបន់​ដាច់ស្រយាល​មួយ​នៃ​ប្រទេស​ហ្វីលីពីន​ដើម្បី​ព្យាបាល​សត្វ​ដែល​ឈឺ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​។​



​ប្រទេស​វៀតណាម​
​ការធ្វើដំណើរ​៦​ម៉ោង​ពី​ទីក្រុង Hanoi ទៅកាន់​ភូមិ​ដាច់ស្រយាល​មួយ​នៅលើ​ភ្នំ ដោយមាន​ដឹក​ឥ​វ៉ាន់​ផ្សេងៗ​មានដូចជា សៀវភៅ អាហារ និង​សំលៀកបំពាក់​ដែល​សរុបទៅ​មាន​ទម្ងន់​ប្រហែល ១,០០០kg ឡើង​ទៅលើ​ភ្នំ​។​



​ឆ្លងកាត់​តាមរយៈ​ការធ្វើ​តេស្ត​ជាមួយនឹង​ស្ថានភាព​ផ្លូវ និង​ឧបសគ្គ​ក្នុងប្រទេស​៦​ផ្សេងៗ​គ្នា​ខាងលើ បានបង្ហាញ​ឲ្យ​ឃើញថា រថយន្ត Ford Ranger គឺជា​រថយន្ត ដែល​ពោ​ពេញ​ដោយ​សមត្ថភាព មាន​កម្លាំង​ខ្លាំង​លើសគេ មាន​ភាពរឹងមាំ សុវត្ថិភាព​ខ្ពស់ បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ មាន​មុខងារ​ច្រើនយ៉ាង និង​មាន​បច្ចេកវិទ្យា​ឆ្លាត​លើសពី​រថយន្ត Pick Up ដទៃ​។


© រក្សាសិទ្ធិដោយ thmeythmey.com