ជាតិ
យុវជន គង់ រ៉ៃ​យ៉ា ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ព្រឹក​នេះ​
22, Feb 2017 , 10:37 am        
រូបភាព
យុវជន គង់ រៃយ៉ាឈរនៅកណ្តាលពាក់អាវព៌ណទឹកក្រូចបង់កក្រមា
យុវជន គង់ រៃយ៉ាឈរនៅកណ្តាលពាក់អាវព៌ណទឹកក្រូចបង់កក្រមា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ២២ កុម្ភៈ​នេះ យុវជន គង់ រ៉ៃ​យ៉ា ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយពី​រូបគេ បាន​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម អស់​រយៈពេល​១៨ ខែ​។



​យុវជន គង់ រៃ​យ៉ា ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់​ព​ន្ធា​គារ កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៥ ក្រោម​បទ​ចោទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ កាលនោះ យុវជន​រូបនេះ បានបង្ហាញ​បំណង​ក្នុង​ការធ្វើបដិវត្ត​ពណ៌ តាមរយៈ​សំណេរ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែលមាន​ឈ្មោះថា «Soriya Koko»​។ សំណេរ​របស់​យុវជន គង់ រៃ​យ៉ា បាន​ក្លាយជា​អង្គហេតុ ដែល​នាំ​ឲ្យ​តុលាការ ចាត់​ទុ​ថា ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​។​

​ក្រុម​សង្គម​ស៊ីវិល ធ្លាប់​រិះគន់ តុលាការ ដែល​កាត់ទោស​យុវជន គង់ រៃ​យ៉ា ឲ្យ​ជាប់ពន្ធនាគារ​។ ពួកគេ យល់ថា សារ​របស់​យុវជន គង់ រៃ​យ៉ា គ្រាន់តែ​ជាការ​បញ្ចេញមតិ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។ ចំណែក​លោក សំ សុ​គង់ ក្នុងនាម​ជា​មេធាវី បានស្នើ​ឲ្យ​តុលាការ ដោះលែង​កូនក្តី​របស់ខ្លួន ជាច្រើនលើក​ច្រើនសា​រដែ​រ​។ ប៉ុន្តែ​ត្រូវបាន​តុលាការ​ជាន់​ទាប រហូតដល់​តុលាការ​ជាន់ខ្ពស់ សុទ្ធតែ​បដិសេធ​សំណើ​មេធាវី​ការពារ​ក្តី​យុវជន គង់ រ៉ៃ​យ៉ា ៕ 


Tag:
 ​គង់ រ៉ៃ​យ៉ា​
 ​ បដិវត្ត​ពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com