កីឡាជាតិ
ជាតិ
Hun Sen Cup៖ កណ្តាល ស្វាគមន៍​ជើង​ខ្លាំង ព្រៃវែង រីឯ​ប៉ៃលិន ប៉ះ កំពង់ឆ្នាំង​
22, Feb 2017 , 11:31 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​សប្តាហ៍​ទី​៥ ដោយនៅ​រសៀល​នេះ​មានការ​ប្រកួត​ចំនួន​២​គូ ក្នុងនោះ​ក្រុម​កណ្តាល តទល់​ជាមួយ​ជើង​ខ្លាំង ព្រៃវែង នៅ​កីឡដ្ឋាន 7NG ខណៈ​ប៉ៃលិន ស្វាគមន៍​ក្រុម​ភ្ញៀវ កំពង់ឆ្នាំង​។



​ពូ​ល B ក្រុម​ឈរ​បាត​តារាង​កណ្តាល ក្រោយ​ឆ្លងកាត់​ពីរ​ប្រកួត​មិន​ធ្លាប់​ស្គាល់​ជ័យជម្នះ ត្រូវ​តទល់​ជាមួយ​ក្រុម​ឈរ​កំពូល​តារាង​ព្រៃវែង នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ នេះ នៅ​កីឡដ្ឋាន​7NG​។ ការប្រកួត​នេះ​នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​ស្វិតស្វាញ​ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដោយ​ក្នុងនោះ​កណ្តាល​ត្រូវការ​ដើម្បី​កែប្រែ​មុខមាត់ ខណៈ​ព្រៃវែង ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​ក្នុង​ពូ​ល​។

​ចំណែក​ក្រុម​ប៉ៃលិន នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន​ស្វាគមន៍​ក្រុម​ភ្ញៀវ​កំពង់ឆ្នាំង​នា​វេលា​ម៉ោង​៣​រសៀល​ដូចគ្នា ដើម្បី​ប្រជែង​ដណ្តើម​ឈរ​លេខ​២​ប្រចាំ​ពូ​ល D ខណៈ​ក្រុម​ទាំង​សុទ្ធតែ​មិន​ធ្លាប់​ស្គាល់​ជ័យជម្នះ​ដូចគ្នា​៕  

*​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​២២ ខែកុម្ភៈ​
- ម៉ោង​៣​រសៀល​៖ កណ្តាល ជួប ព្រៃវែង នៅ​កីឡដ្ឋាន​7NG
- ម៉ោង​៣​រសៀល​៖ ប៉ៃលិន ជួប កំពង់ឆ្នាំង នៅ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន​


Tag:
 បាល់ទាត់​
  Hun Sen Cup 2017
  តាកែវ​
  ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com