ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺក្នុងដើមទ្រូង អាចជាសញ្ញាអាសន្ន នៃជំងឺអ្វីខ្លះ?
× ឈឺក្នុងទ្រូង ប្រហែលជាសញ្ញាអាសន្នមួយ ដែលធ្វើឲ្យអ្នកភ័យស្លន់ស្លោរ ហើយគិតទៅដល់ការឈឺបេះដូង ឬគ្រឿងក្នុងសំខាន់ណាមួយហើយ។
បេះដូង និងសួត ស្ថិតក្នុងតំបន់ទីតាំងដូចគ្នា។ ការឈឺក្នុងដើមទ្រូង ជាសញ្ញាព្រមាន ដែលអ្នកត្រូវប្រយ័ត្ន ពីព្រោះ វាអាចជាប់ទាក់ទងនឹងបេះដូង ពិសេស ជំងឺគាំងបេះដូង ដែលអ្នកត្រូវតែប្រញាប់ ទៅមន្ទីរពេទ្យជំនាញជាបន្ទាន់។
មូលហេតុផ្សេងទៀត ដែលនាំឲ្យឈឺក្នុងដើមទ្រូងបែបនេះដែរ ៖
១. បាក់ឆ្អឹង
២. រលាកឆ្អឹងខ្ចី
៣. ឈឺសន្លាក់
៤. ជំងឺមហារីក
៥. ការឆ្លងមេរោគ
៦. សាច់ដុំមានបញ្ហា
៧. ឈឺក្រពះពោះវៀន ...។
កុំបង្អង់យូរ ប្រញាប់ទៅពេទ្យភ្លាម ក្រោយមានរោគសញ្ញាឈឺក្នុងទ្រូងញឹកញាប់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com