ជាតិ
សេដ្ឋកិច្ច
ប្តូរ​Logo៖ ក្រសួងពាណិជ្ជកម្ម ទុកពេល​ពីរ​សប្ដាហ៍ សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ ដែលមាន​និមិត្តសញ្ញា​ស្រដៀង​ស្ថាប័នរដ្ឋ
22, Feb 2017 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បាន​បង្គាប់​ឲ្យ​ម្ចាស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ទាំងអស់ ដែល​ប្រើប្រាស់​ម៉ាក​ពាណិជ្ជកម្ម​របស់ខ្លួន ដែលមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​និមិត​សញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​ធនាគារជាតិ ត្រូវ​កែសម្រួល​ម៉ាក​ពាណិជ្ជកម្ម​ធ្វើយ៉ាងណា កុំ​ឲ្យ​ស្រដៀង​ដែល​នាំ​ភ័ន្តច្រឡំ ថា​ជា​របស់​រដ្ឋ​។



​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ម្ចាស់​ធនាគារពាណិជ្ជ ធនាគារឯកជន ធនាគារ​ឯ​ទេស និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ទាំងអស់ ត្រូវ​កែប្រែ​និមិត្តសញ្ញា​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃទី​១០ មីនា ខាងមុខនេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ អន្តរជាតិ (PPIU) នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែកុម្ភៈនេះ បាន​បន្ត​អំពាវនាវ​ដល់​គ្រប់​បណ្តាញ​ព័ត៌មាន និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់​ផ្សព្វផ្សាយ​ថា «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន គឺ​មិនមែនជា​របស់​រដ្ឋ​ទេ​»​។ រីឯ​បណ្តាញ​ទូរ​សព្ទ​អាចដាក់​ជា​សំឡេង នៅពេល​ដែលមាន​ការហៅ​ចូល​ជាដើម​។ បើតាម​ប្រមុខ​រដ្ឋាភិបាល នេះ​ជា​យុទ្ធនាការ​ពេញ​មួយឆ្នាំ ក្នុង​គោលបំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​លង់​ក្នុង​បំណុល​ដោយ​ច្រ​លំ​ថា ខ្លួន​បាន​ខ្ចី​ពីរ​ដ្ឋ​៕

Tag:
 ក្រសួងពាណិជ្ជកម្ម​
 ​ ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com