ជាតិ
សម្ដេច ហ៊ុន សែន បន្ទោសទេសាភិបាលរងធនាគារជាតិថា បំពេញការងារយឺតយ៉ាវ
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឮកជាថ្មីឲ្យគ្រប់បណ្ដាញព័ត៌មាន និងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ផ្សព្វផ្សាយថា «គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអន្តរជាតិ (PPIU) សម្ដេច ហ៊ុន សែន ក៏បានបញ្ជារឲ្យបណ្ដាញប្រព័ន្ធទូរសព្ទចល័តទាំងអស់ ត្រូវបានបញ្ចូលសំឡេង និងសារជាអក្សរ បញ្ជូនទៅកាន់អតិថិជន ដើម្បីឲ្យពួកគេបានដឹងថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មិនមែនជារបស់រដ្ឋដែរ។
ឆ្លៀតក្នុងឱកាសរំឮកដល់មីក្រូហិរញ្ញវត្ថុនេះ ប្រមុខរដ្ឋាភិបាល ក៏បានស្តីបន្ទោសឲ្យអ្នកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិថា ធនាគារជាតិបំពេញការងារយឺតយ៉ាវ និងស្ពឹកស្រពន់ ក្នុងការអនុវត្តការងារតាមការណែនាំរបស់សម្ដេច។
សូមស្ដាប់ប្រសាសន៍នាយករដ្ឋមន្ត្រី៖
Tag:
ហ៊ុន សែន
អ៊ុក ម៉ាលី
ធនាគារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com