ជាតិ
លោក ជាម យៀប ដែល​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល បាន​ចេញពី​មន្ទីរពេទ្យ​ហើយ​
22, Feb 2017 , 5:25 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​ពីរ នៃ​រដ្ឋសភា ដែលមាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល បាន​ចេញពី​មន្ទីរពេទ្យ​កាល់ម៉ែត​ហើយ កាលពី​ថ្ងៃទី​២១ កុម្ភៈ​។ នេះ​ជាការ​អះអាង​របស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​។



​លោក ឡេង ប៉េងឡុង ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក ជាម យៀប ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ ត្រឡប់ទៅផ្ទះ​របស់លោក​វិញ ក្រោយពី​ស្ថានភាព​ជំងឺ កាន់តែ​ធូរស្រាល​។ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវ គាត់​កំពុង​សម្រាក​នៅផ្ទះ​។ ខ្ញុំ​មិនដឹងថា ស្ថានភាព​របស់គាត់​ឥឡូវ​យ៉ាងម៉េច​ទេ តែ​កាល​ខ្ញុំ​ទៅ​មើល​គាត់​នៅ​មន្ទីរពេទ្យ គាត់​អាចនិយាយបាន​ជាធម្មតា​ហើយ​។ ជំងឺ​គាត់​មិន​ធ្ងន់​ទេ​»​។

​លោក ជាម យៀប ត្រូវបាន​បញ្ជូន​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយពី​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល កាលពី​ប៉ុន្មាន​មុន​។ បើតាម​លោក ឡេង ប៉េងឡុង ជំងឺ​របស់លោក ជាប យៀប បណ្តាលមកពី​ការ​លើសឈាម​៕


Tag:
 ជាម យៀប
© រក្សាសិទ្ធិដោយ thmeythmey.com