ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សូម្បីតែ​សម្បក​ផ្លែឈើ និង​បន្លែ​សោះ ក៏មាន​ប្រយោជន៍​ដល់​ម្លឹ​ង​ដែរ​!!
05, Aug 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ទាំងនេះ ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​រាល់ថ្ងៃ​ត្រូវបាន​ធ្វើឡើង​ដោយ​មិនបាន​ត្រឹមត្រូវ​ឡើយ​។ យើង​គ្រាន់តែ​ញ៉ាំ​របស់​ដែល​មិនសូវមាន​ប្រយោជន៍​ប៉ុណ្ណោះ​នៃ​ផ្លែឈើ ហើយ​ក៏បាន​បោះបង់ចោល​នូវ​របស់​ដែល​សំខាន់បំផុត​ទៅវិញ​។ នោះ​គឺជា​សម្បក​របស់​ផ្លែឈើ និង​បន្លែ​តែម្តង​។​



​ចូរ​ប្រាកដថា បន្លែ និង​ផ្លែឈើ​ដែល​អ្នក​ជ្រើសរើស​មក​ញ៉ាំ​នោះ​គឺជា​របស់​ធម្មជាតិ និង​គ្មាន​ជាតិគីមី​ឡើយ​។ ចូរ​កុំ​ភ្លេច​លាង​សម្អាត​ជាតិ​ដី ឬ​ធូលី​ចេញពី​បន្លែ និង​ផ្លែឈើ​ទាំងនោះ​ផង​។​

​ផ្លែ​ប៉ោម​

​សម្បក​ផ្លែ​ប៉ោម​មាន​សារធាតុ Quercetin ដែល​ជាង​អង់​ទី​អុកស៊ីដ​ង់​ជំនួយ​ដល់​ការចងចាំ ថែរក្សា​សុខភាព​ស្បែក បំផ្លាញ​កោសិកា​មហារីក និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។​

​ផ្លែ​ចេក​
​ការដែល​យក​សម្បកចេក​ខាងក្នុង​ដុសធ្មេញ និង​ជំរុញ​ដល់​ភាព​ស​ស្អាត​របស់​វា​តាមបែប​ធម្មជាតិ​។ ក្រៅពីនេះ​វា​អាច​កាត់បន្ថយ​ការ​រមាស់​របស់​ស្បែក ព្យាបាល​មុន និង​ការពារ​ពី​កាំរស្មី​យូ​វី​ទៀត​។​

​ផ្លែក្រូច​
​សម្បក​ផ្លែក្រូច​មាន​វីតាមីន C ច្រើនជាង​សាច់​ផ្លែក្រូច​រហូតដល់​ពីរដង​ឯណោះ​។ សារធាតុ Flavonoids របស់​វា​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ជំ​ងឺំ​ហា​រីក ការ​រលាក និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ទៀត​។ ក្រៅពី​ជួយ​សម្រក​ទម្ងន់ ការប្រើ​សម្បក​ផ្លែក្រូច​ត្រដុស​ស្បែក​អាច​ផ្តល់​ភាព​ភ្លឺ​ស្អាត​ដល់​ស្បែ​កទៀត​។​

​ដំឡូងបារាំង​
​ក្នុង​សម្បក​ដំឡូងបារាំង​មាន​វីតាមីន A ដែល​ល្អ​សម្រាប់​សម្រួល​ដល់​សុខភាព និង​ប្រព័ន្ធ​ភាពស៊ាំ​។ វា​ក៏មាន​ប្រយោជន៍​ក្នុងការ​ថែរក្សា​មុខងារ​របស់​សរីរាង្គ​ឲ្យ​នៅ​សុខ​ភាពល្អ​ដែរ​។ សម្បក​ដំឡូងបារាំង​អាច​បន្ថយ​ភាព​ហើម​នៅ​ជុំវិញ​ភ្នែក​នៅពេល​ស្អំ​បាន​ប្រមាណ ១៥​នាទី​។​

​ក្រូចឆ្មា​
​សម្បក​ក្រូចឆ្មា​មាន​វីតាមីន​ជាច្រើន​ដែល​ជួយ​ដល់​សុខភាព​ឆ្អឹង​។ ទឹក​សម្បក​ក្រូចឆ្មា​ជួយ​បញ្ចេញ​ជាតិពុល ជំរុញ​ដល់​កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​ជួយ​បំបាត់​ជំងឺ​អញ្ចាញធ្មេញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com