ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរតែពិនិត្យមើលជើងកូន បើសិនគេយំ ដោយមិនដឹងមូលហេតុ ឬយំមិនបាត់សោះ
× កូនយំ នឹងធ្វើឲ្យឪពុកម្តាយភ័យ ហើយប្រញាប់ស្វែងរកវិធីសាស្ត្រនានា ដើម្បីឲ្យគេបាត់យំ។ ភាគច្រើន គេអាចយំដោយសារការអផ្សុក ការឃ្លាន ឬខោទឹកនោមសើម ។ល។ ដូច្នេះ ការបំបៅដោះ ការលេងជាមួយកូន និងការប្តូរខោទឹកនោម អាចដោះស្រាយបាន ហើយគេនឹងបាត់យំ។
ប៉ុន្តែ ក្នុងករណីដែលគេយំមិនបាត់ ឬយំដោយគ្មានមូលហេតុ វាប្រហែលជាសញ្ញាប្រកាសអាសន្ន ដែលអ្នកត្រូវការជំនួយហើយ។
អ្នកក៏អាចសាកល្បង ពិនិត្យមើលបាតជើងរបស់កូន។ ហេតុអ្វីទៅ? នោះគឺសក់!
ការដែលមានសក់ ឬរបស់មុតស្រួចតូចៗ នៅជាប់បាតជើង ឬស្រោមជើងរបស់គេ គេពិតជាពិបាកក្នុងខ្លួន។ គេក៏ពិបាកធ្វើចលនា ហើយមានអារម្មណ៍ឈឺចាប់តិចតួច។
ក្នុងករណីកម្រ សក់អាចរុំជាប់ម្រាមជើងរបស់គេ ដែលអាចធ្វើស្ទះចរន្តឈាមរត់ ហើយបើទុកវាអាចនឹងធ្វើម្រាមជើងរបស់កូនហើម ឬខូចតែម្តង ដែលភាសាបច្ចេកទេសហៅថា hair tourniquet។
ថ្វីបើវាជាករណីកម្រ ប៉ុន្តែ អ្នកគួរតែប្រុងប្រយ័ត្ន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com