ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដែលឆ្ងល់អត់ថា ហេតុអ្វីបានជាទារកក្នុងផ្ទៃចូលចិត្តរើតែនៅពេលយប់?
× ការធ្វើចលនារបស់ទារក អាចជាការកម្រើក ធាក់ រមួល និងវៃ អាចនឹងកើតឡើងជាញឹកញាប់នៅពេលគេឈានដល់ត្រីមាសទី៣។ វាអាចជាបទពិសោធន៍មួយដែលមិនធ្លាប់មានសម្រាប់ស្ត្រីកូនដំបូង ហើយវាក៏ខ្លាំងជាងអាការៈ មិនមានផាសុកភាព ក្រហាយដើមទ្រូង ឈឺខ្នង និងហើមពោះទៅទៀត។ កាលណាអ្នកដឹងថា កូនកំពុងតែធាក់បែបនេះ មានន័យថាអ្នកពិតជាយល់យ៉ាងច្បាស់ថា គេកំពុងតែមានជីវិត និងសុខភាពល្អហើយ។ ការធ្វើចលនារបស់កូនក្នុងផ្ទៃបែបនេះមិនមានមានន័យថា គេសប្បាយចិត្តទេ ប៉ុន្តែវាមានសំណួរច្រើនណាស់ទាក់ទងនឹងរឿងនេះដែលគេមិនទាន់រកឃើញចម្លើយនៅឡើយ។
ការសិក្សាបានឲ្យដឹងថា ក្មេងខ្លះមានភាពសកម្មច្រើនក្នុងពេលយប់។ ថ្វីបើវាក៏អាចនឹងកើតឡើងនៅពេលថ្ងៃក៏ដោយ តែអ្នកប្រហែលជាភ្លេច ឬមិនសម្គាល់ដឹងអំពីចលនារបស់ពួកគេនៅពេលថ្ងៃឡើយ។ ដូច្នេះអ្នកនឹងសម្គាល់ដឹងកាន់តែខ្លាំងនៅពេលយប់ ព្រោះថាវាជាពេលវេលាដែលអ្នកមិនបានធ្វើអ្វីសោះក្រៅពីការគេង។
មានរឿងច្រើនណាស់ដែលធ្វើឲ្យកូនមានសកម្មភាពច្រើនតែនៅពេលយប់។ នៅពេលអ្នកធ្វើចលនាចុះឡើយនៅពេលថ្ងៃ វាអាចជាចលនាមួយទះរាងកាយរបស់ក្មេងក្នុងផ្ទៃ ដែលជាហេតុនាំឲ្យគេគេងលក់នៅពេលថ្ងៃទៅវិញ។ ដល់ពេលយប់ អ្នកគេងស្ងៀម កូននឹងឆ្ងល់ថាហេតុអ្វីបានជាអ្នកឈប់ធ្វើចលនា ឬបំពេរគេទៀត ដូច្នេះគេក៏នឹងធ្វើរឿងជាច្រើនដើម្បីដាស់អ្នកទៅវិញទៅ។
បើសិនជាអ្នកនៅតែឆ្ងល់ថាហេតុអ្វីបានជាកូនធ្វើចលនាតែពេលយប់ ដូច្នេចូរព្យាយាមសម្រាកនៅពេលថ្ងៃ ហើយធ្វើការរំងាប់អារម្មណ៍ឲ្យបានយូរបន្តិចដើម្បីតាមដានថាទម្លាប់របស់គេមានលក្ខណៈដូចគ្នានឹងពេលយប់ឬអត់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com