ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​នៃ​ការបង្ការ​កុំ​ឲ្យ​ធ្មេញ​មាន​កំណក​ជាប់​ច្រើន​
08, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​មាន​កំណក​ជាប់​ធ្មេញ ឬ​ធ្មេញ​ប្រែ​ពណ៌​ទៅជា​លឿង អាច​ដោយសារតែ​ចំណីអាហារ ឬ​ស្រទាប់​ធ្មេញ​ប្រែប្រួល​តែម្តង​។ ដោយ​អាស្រ័យ​ទៅតាម​មូលហេតុ កំណក​ជាប់​ធ្មេញ​អាចមាន​ពណ៌​ខុសៗ​គ្នាច្រើន​ដូចជា លឿង ត្នោត ស បៃតង និង​ប្រផេះ​។ ខណៈពេលដែល​ត្រូវ​យកចិត្តទុកដាក់​លើ​អ្វីដែល​អ្នក​ញ៉ាំ និង​ធ្វើ​ទៅតាម​អនាម័យ​មាត់​ធ្មេញ​អាចជួយ​អ្នក​កាត់បន្ថយ​កំណក​ជាប់​ធ្មេញ តែ​ការយល់ដឹង​អំពី​ប្រភេទ​របស់​វា​បន្ថែមទៀត​នឹង​កាន់តែ​ល្អ​។ ខាងក្រោម​នេះ​គឺជា​របៀប​នៃ​ការបង្ការ​កំណក​ជាប់​ធ្មេញ​នីមួយៗ​ដែល​អ្នក​អាច​ធ្វើបាន​៖



ចៀសវាង​អាហារ​ដែល​នាំ​ឲ្យ​ធ្មេញ​មាន​កំណក​ដូចជា បន្លែ និង​ផ្លែឈើ​ដែលមាន​ពណ៌​ដឹ​ត​ខ្លាំង​ដូចជា បឺ​រី​ពណ៌​ខៀវ ជាដើម ហើយ​ប្រភេទ​អាហារ​ស្អិតៗ​ដូចជា សូកូឡា​ក៏​គួរតែ​ចៀសវាង​ផងដែរ​។​

ឈប់​ជក់បារី និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​ថ្នាំជក់​គ្រប់​ប្រភេទ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ការពារ​សុខភាព​មាត់​ធ្មេញ​បានទេ ហើយក៏​មិន​ឲ្យ​មាត់​មាន​ក្លិនស្អុយ និង​កំណក​ជាប់​ធ្មេញ​ដែរ​។​

ចូរ​មាន​ទម្លាប់​ដុស​សម្អាត​ធ្មេញ​ពីរដង​ក្នុង​មួយថ្ងៃ ព្រឹក​មួយ និង​យប់​មួយ ក្រោយ​បាយ​រួច​។ បើសិន​ធា​ស្រៀវធ្មេញ ចូរ​ប្រើ​ថ្នាំដុសធ្មេញ​ដែល​អាចជួយ​កាត់បន្ថយ​អាកា​រៈ​នេះ​។​

ប្រើ​អំបោះ​រូស​សម្អាត​កំណក​ជាប់​នឹង​ចន្លោះ​ធ្មេញ​ដើម្បី​កុំ​ឲ្យ​មាន​ធ្មេញ​អាច​ប្រែ​ពណ៌ និង​មាន​ក្លិនស្អុយ​បាន​។ អ្នក​ក៏​អាច​ជ្រើសរើស​ការសម្អាត​ធ្មេញ​ជាមួយនឹង​ទន្ត​បណ្ឌិត​ជា​រៀងរាល់ ៦​ខែម្តង​។​

បើសិនជា​អ្នក​ឃើញថា ធ្មេញ​ប្រែ​ពណ៌​ហើយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ដើម្បី​យល់ដឹង​អំពី​មូលហេតុ​របស់​វា និង​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com