ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សណ្តែកខៀវ ហរឡាំងតាវ មានប្រយោជន៍ពីរយ៉ាងធំៗ
× សណ្តែកខៀវហរឡាំងតាវ ដែលច្រើនតែប្រជាជនខ្មែរយើងនិយមធ្វើជាម្ហូបសម្រាប់ពិធីបុណ្យទាននោះ ត្រូវបានគេរកឃើញថាមានប្រយោជន៍ច្រើនចំពោះសុខភាព។ សណ្តែកប្រភេទនេះផ្ទុកទៅដោយជាតិកាលស្យូម ទងដែង ដែក ម៉ាញ៉េស្យូម ម៉ង់ហ្គាណេស សេឡេញ៉ូម ស័ង្គសី សូដ្យូម និងប៉ូតាស្យូម។
ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺ វាមានប្រយោជន៍ដល់សុខភាពសំខាន់ពីរយ៉ាង៖
ជំងឺទឹកនោមផ្អែម
សណ្តែកហរឡាំងតាវជួយបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។ សណ្តែកប្រភេទនេះផ្ទុកទៅដោយជាតិសរសៃ និងប្រូតេអ៊ីនសំខាន់ដែលអាចគ្រប់គ្រងដល់ល្បឿននៃការរំលាយអាហារបាន។ រឿងនេះក៏គ្របដណ្តប់លើការរំលាយជាតិអាមីដុងទៅជាជាតិស្ករ ព្រមទាំងលំហូរកាបូអ៊ីដ្រាតក្នុងផ្លូវរំលាយអាហារដែរ។ លើសពីនេះទៅទៀត សណ្តែកហរឡាំងតាវក៏ជួយកាត់បន្ថយការឡើងជាតិស្ករលឿន និងអាំងស៊ុយលីនលឿនដែរ ដែលយន្តការណ៍ទាំងនេះត្រូវបានធ្វើឡើងដោយការញ៉ាំអាហារមានជាតិសរសៃខ្ពស់តែម្តង។
ទប់ស្កាត់ភាពចាស់
សណ្តែកហរឡាំងតាវក៏ជួយពន្យាពេលភាពចាស់ដែរ។ ដោយយោងទៅតាម Real Food For Life បានឲ្យដឹងថា សណ្តែកហរឡាំងតាវមានសមត្ថភាពជាភ្នាក់ងារប្រឆាំងការរលាកខ្លាំងក្លា ដែលអាចកាត់បន្ថយភាពចាស់ ការកើតជំងឺមហារីក និងជំងឺបេះដូង។ សណ្តែកហរឡាំងតាវមានសារធាតុប្រឆាំងការរលាក Pisumsaponins I និង II និង Pisomosides A and B ជាមួយគ្នានឹងអូមេហ្គាបី វីតាមីន A, C, E និងស័ង្គសី ដែលជាសុទ្ធសឹងតែជួយលាងសម្អាតសរីរាង្គក្នុងខ្លួនទាំងអស់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com