ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
English-Français
ជាតិ
សង្គមជាតិ
យុវជនឥណ្ឌាស្រេកឃ្លានសន្តិភាព ជិះកង់កាត់កម្ពុជា និង៤៩ប្រទេសផ្សេងទៀត
07, Mar 2017 ,
7:19 pm
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
ភ្នំពេញ៖ យុវជនជនជាតិឥណ្ឌាពីរនាក់ដែលចង់ឲ្យពិភពលោកបង្កើតសន្តិភាព និងបង្កើតមិត្តភាពរវាងប្រជាជន និងប្រជាជន បានសម្រេចចិត្តជិះកង់ឆ្លងកាត់ឲ្យបាន៥០ប្រទេសដើម្បីសាបព្រោះវប្បធម៌សន្តិភាព និងមិត្តភាព។ គិតត្រឹមខែមិនានេះ អ្នកជិះកង់ទាំងពីរនាក់នេះ ចេញពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកដល់ប្រទេសកម្ពុជា គ្រោងធ្វើដំណើរបន្តទៅកាន់ប្រទេសវៀតណាម និងបន្តដំណើរទៅមុខទៀត។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងយុវជនឥណ្ឌាពីរនាក់ គឺលោក Nitin Sonawane និង លោក Hapse Ajay ដូចតទៅ៖
សូមអញ្ជើញស្តាប់បទសម្ភាសជាភាសាអង់គ្លេស
នៅឆ្នាំ២០១៩ខាងមុខនេះ លោក Mohandas Gandhi ជនជាតិឥណ្ឌាមានអាយុ១៥០ឆ្នាំ បើគិតចាប់តាំងពីថ្ងៃលោកកើតមក។ លោកមានកំណើតនៅឆ្នាំ១៨៦៩ និងបានបាត់បង់ជីវិតទៅវិញនៅឆ្នាំ១៩៤៨។
លោក Nitin Sonawane និង លោក Hapse Ajay គឺជាយុវជនពីរនាក់ដែលគ្រោងសាបព្រោះគំនិតលោក Mohandas Gandhi តាមរយៈការជិះកង់ឆ្លងកាត់៥០ប្រទេសក្នុងគម្រោងរយៈពេល៣ឆ្នាំ។ លោកទាំងពីរនាក់ទើបចេញដំណើរពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា ទីដែលលោកត្រូវបានសារព័ត៌មានថ្មីៗជួបសម្ភាស។
នៅក្នុងប្រទេសនីមួយៗយុវជនឥណ្ឌាស្នាក់នៅតាមវត្តអារាម និងជួបសមាគម ឬបុគ្គលនានាដែលមានសកម្មភាពទាក់ទងទៅនឹងប្រធានបទសន្តិភាព។ ពួកគេជិះកង់ ហើយមិនត្រូវការចំណាយច្រើនឡើយ។ ជួនកាលនៅតាមដងផ្លូវ ពួកគេទទួលបានអំណោយពីពលរដ្ឋក្នុងប្រទេសនីមួយៗ។ ក្នុងដំណើរដ៏វែងឆ្ងាយនេះ លោកទាំងពីរទទួលបានថវិកាពីសមាគមខ្លះ និងថវិកាពីសប្បុរសជនតាមដងផ្លូវខ្លះ។
បេសកកម្មរបស់ពួកគេ គឺសាបព្រោះ គំនិត «សន្តិភាព» និង«មិត្តភាព»របស់លោក Mohandas Gandhi។ លោកនិយាយថា៖«បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើដំណើរទៅមុខបានឆ្ងាយឡើយ»។ លោកទាំងពីរនាក់ជាបុគ្គលសាមញ្ញធម្មតា តើលោកបង្កើតសន្តិភាពដូចម្តេចទៅ ប្រសិនបើអ្នកដឹកនាំមិនចង់បង្កើតសន្តិភាពនោះ? នេះ គឺជាសំណួររបស់អ្នកសារព័ត៌មានទៅកាន់លោកទាំងពីរ។ សួរចប់ភ្លាម យុវជនទាំងពីរឆ្លើយតបវិញថា ពួកគេពិតជាអាចធ្វើបាន ព្រោះ ពលរដ្ឋជាអ្នកបង្កើតមេដឹកនាំ បង្កើតអ្នកនយោបាយ និងបង្កើតរដ្ឋាភិបាល។ លើសពីនេះទៅទៀត លោកទាំងពីរបានបញ្ជាក់ថា ពលរដ្ឋអាចមានសមត្ថភាពធ្វើឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល ផ្លាស់ប្តូរពលរដ្ឋខ្លួនឯង និងផ្លាស់ប្តូរស្ថានភាពនានា។
ក្នុងការសម្រាកស្នាក់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង២សប្តាហ៍នេះ លោកទាំងពីរនាក់ស្នាក់នៅក្នុងវត្តលង្ការក្បែរវិមានឯករាជ្យចំកណ្តាលទីក្រុងភ្នំពេញ៕
សូមទស្សនាវីដេអូ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម