ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា សឹង សុផារី៖ស្ត្រីត្រូវពង្រឹងសមត្ថភាព និងចេះទប់ទល់នឹងការមើលងាយពីអ្នកដទៃ
× ក្នុងនាមជាស្ត្រីវ័យក្មេងម្នាក់ ក្នុងចំណោមអ្នកដែលកំពុងមានតួនាទីសំខាន់ក្នុងជួររដ្ឋាភិបាល កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឲ្យស្ត្រីជំនាន់ក្រោយ បង្ហាញសមត្ថភាពរបស់ខ្លួន តាមរយៈការប្រឹងប្រែងអនុវត្តន៍ការងារជាក់ស្តែង។
ជាអនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកផងនោះ កញ្ញា សុផារី ប្រាប់ឲ្យស្ត្រីផ្សារភ្ជាប់ចំណេះដឹង ជាមួយនឹងការងារជាក់ស្តែង។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះ៖«យើងមានចំណេះដឹងហើយ យើងមកកាន់ការងារពិត អ៊ីចឹងជំនឿជាក់របស់យើងកាន់តែរឹងមាំ។ យើងកុំមើលស្រាលការងារឲ្យសោះ ព្រោះការងារជាការពង្រឹងសមត្ថភាព»។
ក្រៅពីប្រឹងប្រែងបង្ហាញសមត្ថភាពរបស់ខ្លួន តាមការងារហើយ កញ្ញា សុផារីក៏បង្ហើបដែរថា ស្ត្រីក៏ត្រូវរៀនពីយុទ្ធសាស្ត្រទប់ទល់នឹងការមើលងាយ ការបន្តុះបង្អាប់ខ្លួន ពីអ្នកដទៃផង ដើម្បីឲ្យខ្លួនឯងអាចឈរជើងនៅលើទិសដៅការងារបន្តទៀត។
សូមអញ្ជើញស្តាប់បទសម្ភាសន៍ រវាង កញ្ញា ខន ចំប៉ា អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ និងកញ្ញា សឹង សុផារី អ្នកនាំពាក្យ និងអនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងពាណិជ្ជកម្ម ដូចតទៅ៖
Tag:
សឹង សុផារី
៨មីនា
© រក្សាសិទ្ធិដោយ thmeythmey.com