ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទីប្រឹក្សា EducationUSA ប្រាប់ពីរបៀបសរសេរ Motivation Letter និង Recommendation Letter
08, Mar 2017 ,
4:28 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ ទីប្រឹក្សាកម្មវិធីលើកស្ទួយវិស័យអប់រំថ្នាក់ឧត្តមសិក្សានៃរដ្ឋាភិបាលអាមេរិក
Education USA
ប្រចាំកម្ពុជា លោកស្រី ម៉ៅ កូឡាប បានឲ្យដឹងថា សិស្សនិស្សិតដែលមានបំណងទទួលអាហារូបករណ៍រដ្ឋាភិបាលអាមេរិក ត្រូវបំពេញលក្ខខណ្ឌអាហារូបករណ៍មួយចំនួន រួមមាន មានសញ្ញាបត្រ ពិន្ទុភាសាអង់គ្លេស លិខិតអំណះអំណាង (Motivation Letter) និង លិខិតគាំទ្រពីសាស្ត្រាចារ្យ ឬប្រធានស្ថាប័ន (Recommendation Letter) រួមទាំង បទពិសោធន៍ការងារ ផង។ តើអ្វីជា លិខិត Motivation Letter និង Recommendation Letter? តើសិស្ស និស្សិតត្រូវសរសេរបែបណា ដើម្បីទទួលអាហារូបករណ៍អាមេរិក?
ដើម្បីជ្រាបព័ត៌មានលម្អិត សូមស្តាប់បទសម្ភាសន៍រវាងលោក រឿន ភារុន អ្នកសារព័ត៌មានថ្មីៗ និងលោកស្រី ម៉ៅ កូឡាប ទីប្រឹក្សា EducationUSA ដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅអាមេរិកដូចខាងក្រោម៖
សំឡេង
លោក រឿន ភារុន
៖ ជម្រាបសួរ លោកស្រី ម៉ៅ កូឡាប ដែលអនុញ្ញាតឲ្យខ្ញុំជួបសម្ភាសន៍ក្នុងការិយាល័យលោកស្រី! ខ្ញុំចង់ដឹងថា តើរដ្ឋាភិបាលអាមេរិកផ្តល់អាហារូប ករណ៍ប្រភេទណាខ្លះដល់និស្សិតកម្ពុជា? តើមានចំនួនប៉ុន្មានកន្លែងក្នុងមួយឆ្នាំ? និស្សិតខ្មែរសរុបចំនួន ប៉ុន្មាន បានសិក្សានៅអាមេរិក?
លោកស្រី ម៉ៅ កូឡាប
៖ ចាស! អាហារូបករណ៍រដ្ឋាភិបាលអាមេរិកសម្រាប់កម្ពុជា រួមមាន
កម្មវិធីអាហារូប ករណ៍ Fulbright
ដែលឲ្យនិស្សិតខ្មែរចំនួនពី ៥ ទៅ១០កន្លែងក្នុងមួយឆ្នាំៗ ។ ក្រៅពី Fulbright ស្ថានទូតអា មេរិកមានអាហារូបករណ៍ផ្លាស់ប្តូរកម្មវិធីរយៈពេលខ្លីពី២ ទៅ៣ សប្តាហ៍ ឬមួយឆមាសជាច្រើនទៀត។ តាមស្ថិតិ ខ្ញុំដឹងថា និស្សិតខ្មែរទៅសិក្សានៅអាមេរិកកើនឡើងដល់ ៥០០នាក់ រយៈពេល៣ឆ្នាំចុងក្រោយនេះ។
លោក រឿន ភារុន
៖ តើវាជាសញ្ញាបង្ហាញថា ពួកគេមានសមត្ថភាពអប់រំជាងមុន ឬយ៉ាងណា? តើសិស្ស និស្សិតខ្មែរប៉ុន្មានភាគរយបង់ថ្លៃសិក្សា និងប៉ុន្មានទទួលអាហារូបករណ៍នៅអាមេរិក?
លោកស្រី ម៉ៅ កូឡាប
៖ បច្ចុប្បន្ន និស្សិតខ្មែរសិក្សានៅអាមេរិកមានចំនួនកើនឡើង។ វាបង្ហាញថា ពួកគេមានសមត្ថភាពក្នុងប្រជែងយកអាហារូបករណ៍ បន្តការសិក្សានៅទីនោះ។ ខ្ញុំយល់ថា គុណភាពអប់រំនៅសាលាស្រុកខ្មែរមានគុណភាពជាងមុន ហើយអាណាព្យាបាលសិស្សនិស្សិតមានលទ្ធភាពបញ្ជូនកូន ឲ្យបន្តការសិក្សានៅអាមេរិកច្រើនជាងមុន។ បើតាមខ្ញុំយល់ អាហារូបករណ៍គឺ សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត រីឯថ្នាក់បរិញ្ញាបត្រគឺ បង់ថ្លៃ ដូច្នេះខ្ញុំសង្កេតឃើញថា និស្សិតបង់ថ្លៃជាង ៩០ភាគរយ។
លោក រឿន ភារុន
៖ សិស្សនិស្សិតដែលចង់បន្តការសិក្សានៅ អាមេរិក ត្រូវចេះស្រាវជ្រាវរកព័ត៌មានពីមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ឬបំពេញពាក្យស្នើអាហារូបករណ៍ដូចម្តេចខ្លះដែរ? មានអ្វីខ្លះដែរ? តើពួកគេត្រូវសរសេរលិខិត Motivation Letter និង Recommendation Letter ដូចម្តេច?
លោកស្រី ម៉ៅ កូឡាប
៖ អាហារូបករណ៍នីមួយៗ មានលក្ខខណ្ឌអាហារូបករណ៍ខុសៗគ្នា តែអាហារូបករណ៍មួយចំនួន មានលក្ខខណ្ឌអាហារូបករណ៍ដូចគ្នាដែរ គឺទីមួយ ពិន្ទុភាសាអង់គ្លេស TOEFL ៨៨ ពិន្ទុ និង IELTS ៨.០ សម្រាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត។ លើសពីនេះ គេនឹងមើលចរិតជាអ្នកដឹកនាំ អ្នកទទួលខុសត្រូវឬទេ? គេនឹងពិនិត្យមើលប្រវត្តិសិក្សារបស់ សិស្សនិស្សិតផងដែរ តាមរយសៀវភៅតាមដានការសិក្សា និងព្រឹត្តិបត្រពិន្ទុសញ្ញាបត្រ។ គេនឹងមើលការសរសេររបស់បេក្ខជនក្នុងលិខិត អំណះអំណាងដែលរៀបរាប់ពីខ្លួនបេក្ខជន។ ចំពោះការសរសេរលិខិត Motivation Letterតើបេក្ខជនមានចំណុចល្អត្រង់ណាខ្លះ? ហេតុអ្វីបានជាបេក្ខជនគួរ តែទទួលបានអាហារូបករណ៍ហ្នឹង? តើបេក្ខជនយល់ដឹងពីបញ្ហាសង្គមប៉ុនណា? បេក្ខជនត្រូវចេះសរសេរ បកស្រាយបញ្ហាដែលគេចោទសួរនោះ ហើយប្រាប់ពីដំណោះស្រាយបញ្ហាផង? អត្ថបទនីមួយកំណត់អក្សរពី ២០០ ទៅ៥០០ពាក្យ តាមការកំណត់ក្នុងកុំព្យូទ័រភ្ជាប់អ៊ឺនធឺណេត។ បេក្ខជនត្រូវសរសរពីការពិត ផ្ទាល់ខ្លួន ឬបទពិសោធន៍ការងារសហគមន៍ ជាដើម។ បេក្ខជនអាចសរសេរពិព័រណ៍ទាំងបទពិសោធន៍បរាជ័យ និងជោគជ័យដែលអស្ចារ្យ...។ រីឯ លិខិត Recommendation Letter ជាលិខិតវាយតម្លៃរបស់សាស្ត្រាចារ្យ ឬប្រធានស្ថាប័នលើការសិក្សា របស់បេក្ខជនផ្ទាល់។ លិខិតនេះ មានរៀបរាប់ពីសកម្មភាពបេក្ខជនផ្ទាល់តែ តាមការកំណត់...។
លោក រឿន ភារុន
៖ តើបេក្ខជនត្រូវត្រៀមសម្ភាសន៍ដូចម្តេច? ដោយសារលោកស្រីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅអាមេរិក សិស្សនិស្សិតត្រូវសិក្សាបែបណានៅទីនោះ?
លោកស្រី ម៉ៅ កូឡាប
៖ បេក្ខជនត្រូវប្រាកដពីអ្វីដែលពួកគេបានសរសេរក្នុង Motivation Letter នៅពេលគណៈកម្មាធិការសួរបញ្ជាក់បន្ថែម។ បេក្ខជនត្រូវមានសមត្ថភាពការអាន និងការសរសេរឲ្យបានខ្ពស់...។ ចំពោះការសិក្សានៅអាមេរិក សិស្សនិស្សិតត្រូវមានទម្លាប់ការអាន និងការសរសេរច្រើន ជាងស្តាប់សាស្ត្រាចារ្យនៅក្នុងថ្នាក់រៀន។
សម្រាប់ព័ត៌មានបន្ថែម សិស្សនិស្សិតអាចប្រឹក្សាយោបល់អប់រំនៅមជ្ឈមណ្ឌលអប់រំអាមេរិក( Education USA) ដែលមានទីតាំងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០១០៥០២១២១ ឬអ៊ីម៉ែល
[email protected]
៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ម៉ៅ កូឡាប
អាហារូបករណ៍
អាមេរិក
សិទ្ធិនារី
Education USA
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម