កីឡាអន្តរជាតិ
អន្តរជាតិ
Xabi Alonso ប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់ក្រោយចប់រដូវកាលនេះ
× ខ្សែបម្រើក្លិប Bayern Munich កីឡាករ Xabi Alonso បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់របស់ខ្លួនហើយនៅចុងបញ្ចប់រដូវកាលនេះ។
Xabi Alonso អតីតខ្សែបម្រើឆ្នើមរបស់ Liverpool និង Real Madrid បានប្រកាសនៅក្នុងបណ្តាញសង្គម Twitter ខ្លួថា នឹងចូលនិវត្តន៍ពីអាជីពជាអ្នកកីឡាករបាល់ទាត់នៅពេលកិច្ចសន្យារបស់គេជាមួយក្លិប Bayern Munich ត្រូវបញ្ចប់នៅចុងរដូវកាលនេះ។
បើយោងតាមការចុះផ្សាយរបស់BBC ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ៣៥ឆ្នាំនេះបានប្រាប់ទូរទស្សន៍ Bayern's TV ថា៖«វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ ប៉ុន្តែខ្ញុំជឿថាវាជាពេលវេលាដែលត្រឹមត្រូវមួយសម្រាប់ខ្ញុំ»។
Alonso បានចាកចេញពី Real Sociedad ទៅចូលរួមជាមួយហង្សក្រហម Liverpool កាលពីឆ្នាំ២០០៤ និងជួយឲ្យក្រុមនេះលើកពានកំពូលរបស់អឺរ៉ុប Champions League នៅរដូវកាលដំបូងរបស់ខ្លួន ឈ្នះពាន FA Cup, Uefa Super Cup និងពាន Community Shield ផងដែរនៅក្នុងទឹកដី Anfield។
នៅឆ្នាំ២០០៩ រូបគេបានផ្ទេរចេញពី Liverpool ទៅកាន់ក្លិបកំពូលអេស្ប៉ាញ Real Madrid និងលើកពាន Champions League ជាលើកទី២របស់ខ្លួននៅទីនោះ។ រហូតដល់ឆ្នាំ២០១៤ ខ្សែបម្រើចាស់វស្សានេះបានមកចូលរួមជាមួយ Bayern Munich ហើយជួយឲ្យក្លិបដែលមានមូលដ្ឋាននៅអាល្លឺម៉ង់នេះឈ្នះពាន Bundesliga ២រដូលកាលផងដែរ។
សូមបញ្ជាក់ថា Xabi Alonso ជាកីឡាករទីពីររបស់ Bayern ដែលប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ បន្ទាប់ពីខ្សែបម្រើស្លាប Philipp Lahm ក៏បានប្រកាស់ចូលនិវត្តន៍កាលពីខែមុនក្រោយបញ្ចប់រដូលកាលនេះដូចគ្នា៕
Tag:
កីឡាអន្តរជាតិ
បាល់ទាត់
ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com