តើ​អ្វី​ទៅជា​បំណុល​ល្អ និង​អ្វី​ទៅជា​បំណុល​វ័ណ្ឌក​?

រូបត្លុក
តើ​អ្វី​ទៅជា​បំណុល​ល្អ និង​អ្វី​ទៅជា​បំណុល​វ័ណ្ឌក​?
10, Mar 2018 , 8:19 am         28964
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ទ្រឹស្តី​សេដ្ឋកិច្ច គេ​ច្រើន​និយាយ​ពី​បំណុល​ល្អ និង​បំណុល​អាក្រក់ ឬ​គេ​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា បំណុល​វិនិយោគ និង​បំណុល​វ័ណ្ឌក​។ បំណុល​ល្អ គឺជា​បំណុល​ដែល​អ្នក​ខ្ចី បាន​ខ្ចីលុយ​ពី​គេ​ដើម្បី​យកទៅ​ធ្វើ​អ្វីមួយ​បាន​ប្រាក់ចំណូល និង​ចំណេញ​មកវិញ​។ រីឯ បំណុល​មិនល្អ គឺជា​បំណុល​ដែល​អ្នក​ខ្ចី ខ្ចីលុយ​ពី​គេ​យកទៅ​ចាយ​អត់​ប្រយោជន៍ ឬ​យកទៅ​ទិញ​របស់​ប្រើប្រាស់​ដែល​មិនអាច​រកប្រាក់​ចំណូល ឬ​ចំណេញ​បានមក​វិញ​។ ឧទាហរណ៍​ថា បុរស​«​ក​»​ខ្ចីលុយ​ពី​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយ ហើយ​បុរស​នោះ​យកប្រាក់​ទៅ​ទិញ​ម៉ូតូ​ដឹកទំនិញ​លក់​ដើម្បី​បាន​ប្រាក់ចំណេញ​រៀងរាល់ថ្ងៃ បំណុល​នេះ​គេ​ហៅថា ជា​បំណុល​វិនិយោគ ឬ​ជា​បំណុល​ល្អ ព្រោះថា វា​ជា​បំណុល​បង្កើត​ប្រាក់ចំណេញ​។ តែបើ​បុរស​«​ក​»​ខ្ចីលុយ​ពី​មីក្រូហិរញ្ញវត្ថុ យកទៅ​ទិញ​ម៉ូតូ​ជិះ​ដើរលេង​បង្អួត​គេ គ្មាន​រកប្រាក់​ចំណូល​អ្វី​សោះ​នោះ បំណុល​នេះ​ត្រូវបាន​គេ​ហៅថា ជា​បំណុល​អាក្រក់ ឬ​ជា​បំណុល​វ័ណ្ឌក​៕


'
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង