នយោបាយ​៧​ចំណុច​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ធ្វើ​ឲ្យ​ខ្មែរ​ក្លាយជា​មហាអំណាច​តំបន់
ពីនេះ ពីនោះ / មិនយល់...!
នយោបាយ​៧​ចំណុច​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ធ្វើ​ឲ្យ​ខ្មែរ​ក្លាយជា​មហាអំណាច​តំបន់
10, Mar 2018 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺជា​មេដឹកនាំ ដែល​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ ក្លាយជា​មហាអំណាច​មួយ​ក្នុង តំបន់​នា​សតវត្ស​ទី​១២​និង​១៣​។ តើ​ព្រះអង្គ​មាន​មាន​ទស្សនវិជ្ជា​នយោបាយ​ពិសេសៗ​អ្វីខ្លះ​?  
 
១) ការគោរព​ច្បាប់ ជា​បញ្ញត្តិ​ធំ​បង្អស់​សម្រាប់​អ្នកដឹកនាំ​ប្រទេស​
 
២) និយម​សន្តិភាព ជៀសវាង​មិន​បង្កបង្កើត​សង្គ្រាម​ក្នុងស្រុក​
 
៣) ការពារជាតិ​មាតុភូមិ ក្នុង​គ្រាអាសន្ន​ដែល​សត្រូវ​បរទេស​ចូល​ឈ្លានពាន​
 
៤) ដើម្បី​ឡើងកាន់​អំណាច ត្រូវ​ចេះ​លាក់ខ្លួន អត់ធ្មត់ និង​រង់ចាំ​ពេលវេលា​
 
៥) ដើម្បី​យកជ័យ​ជំនះ​លើស​ត្រូវ ដែលមាន​កម្លាំង​ខ្លាំង​ជាង​ខ្លួន គេ​ត្រូវ​ប្រើ​វិធីសាស្ត្រ​វាយឆ្មក់ ឬ​ទុក​ឲ្យ​សត្រូវ​វាយ​ប្រយុទ្ធ​នឹង​សត្រូវ​មួយទៀត ទើប​ចាត់ការ​តាម​ក្រោយ​។ 
៦) យក​បញ្ហា​អាយុជីវិត អនាគត​រាស្ត្រ​ជាធំ មុន​អំណាច និង​ប្រយោជន៍​ផ្ទាល់ខ្លួន​។​
 
៧) ការដណ្តើម​អំណាច​ជា​រឿង​មួយ ការរំដោះ​ជាតិ​ជា​រឿង​មួយ ហើយ​ការកសាង​ជាតិ​ឲ្យ​រុងរឿង​ជា​រឿង​មួយទៀត​។ 
 
​គួរ​បញ្ជាក់ថា នៅក្រោម​ការដឹកនាំ​រប​ស់​ព្រះអង្គ អាណាចក្រ​ខ្មែរ មាន​ទឹកដី​ធំ​ទូលាយ​(៥៤​ខេត្ត​) និង​មានការ​អភិវឌ្ឍ​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ ស្ថាបត្យកម្ម និង​យោធា​៕    
 
​ប្រភព​៖ «​វិទ្យាសាស្ត្រ​នយោបាយ​» រៀបរៀង​ដោយ សាស្ត្រាចារ្យ នួន សុ​ធិ​មន្ត  


Tag:
 ជ័យ​វរ្ម័នទី​៧
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 50370 [1] => 61 [2] => នយោបាយ​៧​ចំណុច​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ធ្វើ​ឲ្យ​ខ្មែរ​ក្លាយជា​មហាអំណាច​តំបន់ [3] => content [4] => [5] => ជ័យ​វរ្ម័នទី​៧ [6] => 0 [7] => 0 [8] => ពីនេះ ពីនោះ )