បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
លោក​ស្រស់ គ្មាន​លុយ តែ​ជិះ​ម៉ូតូ​ប្លែក​ពី​គេ
14, Mar 2017 , 9:19 am         3216
រូបភាព
​ទៅដល់​ស្រុក​ជើងព្រៃ​នៃ​ខេត្តកំពង់ចាម នាយ យ៉ាន បាន​ជួប មនុស្ស​ប្រុស​មួយក្រុម​។ អ្វីដែល​បាន​ទាក់ទាញ​នាយ​យ៉ាន គឺ​មិនមែន​មនុស្ស​ប្រុស​មួយក្រុម​នោះទេ ប៉ុន្តែ​គឺជា​ម៉ូតូ​ដ៏​ចម្លែក​ដែល​នាយ​យ៉ាន​មិនដែល​ឃើញ​។ ម៉ូតូ​ចម្លែក តែ​មិនមែនជា​ម៉ូតូ​ថ្លៃ​ទេ គឺជា​ម៉ូតូ​ថោក ឬ​គ្មាន​តម្លៃ​ផង​ក៏​មិនដឹង​។ បើ​គេ​ឃើញ​ម៉ូតូ​មួយ​នេះ គេ​មិនបាន​សួរថា តើ​ម៉ូតូ​នេះ​ខ្វះ​គ្រឿង​អ្វីខ្លះ​នោះឡើយ ព្រោះ​គេ​នឹង​រាប់មិនអស់​នោះទេ​។ ប៉ុន្តែ​បើ​គេ​សួរថា តើ​ម៉ូតូ​នេះ​មាន​អ្វីខ្លះ​? ចម្លើយ​មាន​យ៉ាងខ្លី​៖ ម៉ាស៊ីន កង់ ចង្កូត​។ លោក ស្រស់ ដែលជា​ម្ចាស់​ម៉ូតូ​នេះ បាន​ប្រាប់​នាយ យ៉ាន ថា គាត់​ទើបតែ​ទិញ​ម៉ូតូ​នេះ​បាន​៣​ឆ្នាំ​ប៉ុណ្ណោះ​។


​សូម​ស្តាប់​បទសម្ភាសន៍​នាយ យ៉ាន ដូចតទៅ​៖




Tag:
 នាយ​យ៉ាន​
  ជើងព្រៃ​
  កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next