អតីតខ្សែបម្រើក្រុមតោខៀវ Chelsea កីឡាករ Michael Essien បានចុះកិច្ចព្រមព្រៀងទៅលេងឲ្យក្រុមនៅលីកកំពូលឥណ្ឌូនេស៊ី Persib Bandung ដោយចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។
ក្លិបកំពូលនៃក្របខណ្ឌ Liga 1 របស់ឥណ្ឌូណេស៊ី Persib Bandung បានចុះហត្ថលេខានាំយកកីឡាករ Michael Essien អតីតខ្សែបម្រើឆ្នើមរបស់ Chelsea និង Real Madrid មកជួយក្រុមក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ។
ខ្សែបម្រើសញ្ជាតិហ្គាណាវ័យ៣៤ឆ្នាំ ធ្លាប់បង្ហាញខ្លួនឲ្យតោខៀវ ២៥០ប្រកួត ជួយក្លិបនេះឈ្នះពាន Premier League ២ដង និងឈ្នះពានកំពូលរបស់អឺរ៉ុប Champions League ១ដង មុនពេលផ្លាស់ទៅលេងឲ្យ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាល ២០១២-២០១៣។ នៅឆ្នាំ២០១៤ Essien បានផ្លាស់ទៅលេងឲ្យ AC Milan នៅអ៊ីតាលី និងក្លិបចុងក្រោយបំផុតគឺ Panathinaikos របស់ក្រិក៕